អានតួអត្ថបទ
ទោសប្រហារ​ជីវិត

ទោស​ប្រហារជីវិ​តនៅ​តែ​បន្ត​អនុវត្ត​ក្នុង​ប្រទេស​ខ្លះ​​នៅលើ​ពិភពលោក

គិត​មក​ទល់​ពេល​នេះ មាន​រដ្ឋ​និង​ប្រទេស​ចំនួន​ ប្រមាណ​៥០​ ដែល​បន្ត​អនុវត្ត​ទោស​ប្រហារ​ជីវិត​ ក្នុង​នោះ​មានឈ្មោះ​ប្រទេស​អារ៉ាប៊ីសាអូឌីតមួយ​ដែរ ដែល​ទើប​បាន​ប្រហារ​ជីវិត​អ្នក​ទោស​ដល់​ទៅ​​៨១​នាក់​ក្នុង​ថ្ងៃ​សោរ៍ទី​១២​មីនា​២០២២។ បើ​តាម​អង្គការ​ការ​ពារសិទ្ធិមនុស្ស amnesty international វិធី​ប្រហារ​ជីវិត​អ្នក​ទោស​មាន​ច្រើន​បែប។ តែ​មាន​ប្រទេស​ភាគ​តិច​ទេ​ បន្ត​ប្រើ។

អភិបាល​រដ្ឋ​ Virginie លោក Ralph Northam (ឆ្វេង) ក្នុង​បន្ទប់​ប្រហារ​ជិវិត​អ្នក​ទោស ថ្ងៃទី ២៤ មីនា ២០២១
អភិបាល​រដ្ឋ​ Virginie លោក Ralph Northam (ឆ្វេង) ក្នុង​បន្ទប់​ប្រហារ​ជិវិត​អ្នក​ទោស ថ្ងៃទី ២៤ មីនា ២០២១ AP - Steve Helber
ផ្សាយពាណិជ្ជកម្ម

ជា​សរុប២/៣​នៃ​ប្រទេស​នៅ​ពិភលោក​ ​លែងអនុវត្តទោស​ប្រហារ​ជីវិត​ ក្នុង​នោះ​មាន​ប្រទេស​ជាង​១០០​ ​បាន​រំលាយ​ច្បាប់​ប្រហារ​ជីវិត សម្រាប់​គ្រប់​បទ​ឧក្រិដ្ឋ​ទាំង​អស់​ និង​ ១៤៧​ប្រទេសលែង​​ប្រើ​ទោស​ប្រហារជីវិត​ តាម​ផ្លូវ​ច្បាប់​និង​ដោយ​ជាក់​ស្តែង។ នេះ​បើ​តាម​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​Amnesty International ដែលបាន​បញ្ជាក់​ទៀត​ថា កាហ្សក់ស្ថាន ម៉ាឡាវី បន្ត​ដោយ​​សៀរ៉ាឡេអូន​កាលពី​ខែ​តុលា​២០២១ ជា​ប្រទេស​ចុងក្រោយ​ដែល​បាន​សម្រេច​លុប​ចោល​ទោស​ប្រហារជីវិត។

នៅ​ក្នុង​ឆ្នាំ​២០២១​ដដែល​ ​ រដ្ឋ​Virginia ជា​រដ្ឋ​ទី​២៣​របស់​​សហរដ្ឋ​អាមេរិកដែល​បាន​រំលាយ​ច្បាប់​ប្រហារជីវិត។ ជា​សេចក្តី​សម្រេច​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំងណាស់​ ព្រោះ​រដ្ឋ​នេះ​មាន​ទម្លាប់​ប្រហារ​ជីវិត​អ្នក​ទោស​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​អាមេរិក។ នៅ​លើ​ទ្វីប​អាហ្វ្រិក​វិញ ​ជាង​៣០​ប្រទេស​មាន​ច្បាប់​ប្រហារ​ជីវិត​ ប៉ុន្តែ​ជិត​ពាក់​កណ្តាល​មិន​​បាន​ផ្តាច់​ជីវិត​អ្នក​ជាប់​ទោសទេ នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មក​នេះ។

បើ​តាម​ Amnesty International ដែល​ចេញ​របាយការណ៍​ចុងក្រោយ​ដោយ​ផ្អែក​លើ​ទិន្នន័យ​ឆ្នាំ​២០២០ មាន​ទណ្ឌិត​​ចំនួន​យ៉ាង​ហោច​ណាស់​៤៨៣​នាក់​បានទទួល​ទោស​ប្រហារ​ជីវិត​ ក្នុង​១៨​ប្រទេស។ ជា​ចំនួន​ថយ​ចុះ​បើប្រៀប​ទៅ​ឆ្នាំ​២០១៩ និងជាការ​​ថយ​ចុះ​ជា​លំដាប់ ហើយ​​ទាប​បំផុត គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥មក​។ ប៉ុន្តែ​ Amnesty International មិន​បាន​រាប់​បញ្ចូល​ករណី​ប្រហារ​ជីវិត​ ដែល​ទំនង​អាច​កើត​មាន​ដែរ​នៅ​ក្នុង​ប្រទេស​ចិន​ទេ។ នៅ​ចិន កូរ៉េខាង​ជើង ឬ​វៀតណាម​ ទិន្នន័យ​ប្រហារជីវិត​អ្នក​ទោស​ជា​កិច្ចការ​សម្ងាត់​រដ្ឋ។ ចំនួនអ្នក​ទោស​ រង់ចាំ​ថ្ងៃ​ទទួល​ទោស​ក៏​បាន​ធ្លាក់​ចុះ​ដែរ គឺ​ប្រមាណ​តែ​១៤៤​៧​នាក់ នៅ​ឆ្នាំ​២០២០ ទល់​នឹង​២៣០៧​នាក់​ កាលពី​មួយ​ឆ្នាំមុន​។ នេះ​បើ​តាម​Amnesty International  ដដែល​ ដែល​យល់​ថា​ ការ​ធ្លាក់​ចុះនេះ មួយ​ផ្នែកបណ្តាលមក​ពី​ប្រព័ន្ធ​តុលាការ​ជួប​ភាព​រអាក់រអួល​និង​រំខាន​ដោយ​កូវីដ​១៩។

ប៉ុន្តែ​​ទិន្នន័យ​នៃ​កា​រប្រហារជីវិត​អ្នក​ទោស អាច​នឹងកើន​ឡើ​ង​វិញ ព្រោះ​អារ៉ាប៊ីសាអូឌីត​ បាន​បង្កើន​ការ​​អនុវត្តទោស​ប្រហារ​ជីវិត​ឡើង​វិញ (​៦៩នាក់ និងកាលពី​ឆ្នាំ​២០២១​ -១១​នាក់​កាលពី​ដើម​​​​ឆ្នាំ​២០២២ និង​៨១នាក់​នៅ​ថ្ងៃ​សៅរ៍ទី ១២​មីនា​២០២២)។ បន្ទាប់ពី​ផ្អាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ឥណ្ឌា អូម៉ង់ កាតា អេហ្ស៊ីប បាន​ចាប់​ផ្តើម​ប្រហារ​ជីវិត​អ្នក​ទោស​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ