អានតួអត្ថបទ
អ៊ុយក្រែន

អ៊ុយក្រែន ពួកផ្តាច់ទឹកដីរុស្ស៊ីនិយម ប្រកាសជម្លៀស អ្នកស្រុក ទៅកាន់ប្រទេសរុស្ស៊ី

ថ្ងៃសុក្រទី ១៨ កុម្ភៈ តំបន់ខាងកើតអ៊ុយក្រែន រងការបាញ់ផ្លោងជាថ្មី ។ កងទ័ពអ៊ុយក្រែន និង ពួកផ្តាច់ទឹកដីរុស្ស៊ីនិយម ចោទគ្នាទៅវិញទៅមកថា ប្រើអាវុធធុនធ្ងន់។ ការផ្ទុះឡើងវិញនៃអំពើហិង្សា ញ៉ាំង ឲ្យបារម្ភខ្លាចក្រែង រុស្ស៊ីលុកលុយ ចូលអ៊ុយក្រែនតែម្តង។  

លោក Denis Pouchiline មេដឹកនាំ​ផ្តាច់​ទឹក​ដី​និយមប្រកាស​ជម្លៀស​អ្នកស្រុក​ទៅ​រុស្ស៊ី
លោក Denis Pouchiline មេដឹកនាំ​ផ្តាច់​ទឹក​ដី​និយមប្រកាស​ជម្លៀស​អ្នកស្រុក​ទៅ​រុស្ស៊ី REUTERS - ALEXANDER ERMOCHENKO
ផ្សាយពាណិជ្ជកម្ម

ការសាសងគ្នារវាងគូភាគីថ្លង់ បន្តប្រព្រឹត្តទៅ ពោលគឺ រវាង សរអា ដែលនៅតែមន្ទិលថា ក្នុងប៉ុន្មាន ថ្ងៃចំពោះមុខ អាចមានការវាយប្រហារទៅលើអ៊ុយក្រែន និង រុស្ស៊ី ដែលទាត់ចោល ការចោទប្រកាន់នេះ។

នៅវេលាថ្ងៃត្រង់ម្សិលមិញ សូរបាញ់ផ្លោងត្រូវគេឮ ក្នុងក្រុង Stanitsa Louganska ឯប៉ែកខាងកើត អ៊ុយក្រែន ប៉ុន្តែ ដែល ស្ថិតនៅក្រោមការត្រួតត្រានៃ កងកម្លាំងរដ្ឋាភិបាល - ការនេះ សង្កេតឃើញដោយ ក្រុមអ្នកកាសែត AFP នៅនឹងកន្លែងផ្ទាល់។ រងទៅហើយ មួយថ្ងៃមុន ដោយការបាញ់ផ្លោង ដែលបានប៉ះ ពាល់ ដល់ មតេយ្យសាលា មួយ និង ផ្ទះជាច្រើនខ្នង សង្កាត់ខ្លះនៃក្រុងនេះធ្លាក់ខ្លួនដាច់ចរន្តអគ្គិសនី ។

ក្នុងស្ថានការណ៍សែនតានតឹងនេះ គេនាំគ្នាសម្លឹងជាថ្មីទៅ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដែល ចេតនាគាត់ចំពោះអ៊ុយក្រែន ស្ថិតនៅក្នុង ភាពមិនច្បាស់សោះ។

រសៀលថ្ងៃសុក្រ លោក ពូទីន បានទទួលជួប សម្ព័ន្ធមិត្តខ្លួន លោក អាឡិចសង់ លូកាឆិនកូ ដែលក្នុង ប្រទេស បេឡារុសរបស់គាត់ កំពុងប្រព្រឹត្តទៅ លំហាត់សឹករួមគ្នា ។

 ថ្ងៃសៅរ៍ ចៅហ្វាយវិមានក្រេមឡាំង នឹងវត្តមានត្រួតពិនិត្យដោយផ្ទាល់ភ្នែក សមយុទ្ធនៃ “ កងកម្លាំងយុទ្ធ សាស្ត្ររុស្ស៊ី “ ជាទីដែលប្រព្រឹត្តទៅ ការបាញ់សាកល្បង មីស៊ីលអន្តរទ្វីប និង មីស៊ីលបណ្តែត Cruise ។

ក្រោយជួបចរចានៅម៉ូស្គូ ជាមួយ មេដឹកនាំបេឡារុស លោក ពូទីន ចង្អុលឲ្យឃើញថា “ ស្ថានការណ៍ សង្គ្រាម នៅតំបន់ខាងកើតអ៊ុយក្រែន ស្រុតចុះកាន់តែអាក្រក់ទៅៗ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Oleg Reznikov ចោទ ពួកផ្តាច់ទឹកដីរុស្ស៊ីនិយម ដែលគាំទ្រដោយម៉ូស្គូ ថា គ្រាន់តែក្នុងមួយថ្ងៃព្រហស្បត៏ បានរំលោភលើបទឈប់បាញ់ ចំនួនដល់ ៦០ ដង ទល់នឹង ពី ២ ទៅ ៥ ដង ជា មធ្យម ក្នុងមួយថ្ងៃ នាប៉ុន្មានខែចុងក្រោយ។ ពួកឧទ្ទាមរុស្ស៊ីនិយមវិញ បានរាយការណ៍ថា ពីខាង កងទ័ពអ៊ុយក្រែន មានការរំលោក ចំនួន ២៧ ដង ។  

មេដឹកនាំនៃ “ សាធារណរដ្ឋស្វ័យប្រកាសដូណេត DNR ដែលរុស្ស៊ីនិយម ជាប់ក្នុងសង្គ្រាមទល់នឹង អ៊ុយក្រែន ឈ្មោះ  Denis Pushilin បានប្រកាសថ្ងៃសុក្រ អំពី ការជម្លៀសអ្នកស្រុក ទៅកាន់ប្រទេសរុស្ស៊ីជិតខាង ដោយចោទ ក្រុងគៀវថា គ្រៀមជាស្រេចទៅហើយ ដើម្បីវាយលុកទៅសង្គ្រប់ចាប់យក ដែនដីបះបោរនោះ។ គាត់ថ្លែងក្នុងវីដេអូ ផ្សាយលើទំពរ Telegram ថា ៖ថ្ងៃនេះ មានចាត់ចែងឡើងជា ការចេញ ដំណើររួមគ្នាយ៉ាងច្រើនតែម្តង នៃបណ្តាជនស៊ីវិល ទៅកាន់ សហព័ន្ធរុស្ស៊ី  មុនដំបូង គឺ ស្ត្រី កុមារ និង មនុស្សចំណាស់វ័យ ដែលត្រូវជម្លៀស “។ មេឧទ្ទាមនោះ បន្ថែមថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr ZelenskY  ក្នុងពេល ឆាប់ៗខាងមុខ នឹងបញ្ជាឲ្យវាតប្រតិបត្តិការវាយលុក ដើម្បីសមិទ្ធិ ផែនការចាប់យក វិញ សាធារណរដ្ឋស្វ័យប្រកាស ដូណេត និង លូហ្កាន់ ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ