អានតួអត្ថបទ
បារាំង-កូវីដ១៩

ចលាចល​ហិង្សា​នៅកោះ​ហ្ក័រឌឺលូព៖ លោក​ម៉ាក្រុង អំពាវនាវ​ឲ្យ​ស្តារ​ត្រលប់​មកវិញ ​នូវ​សណ្តាប់ធ្នាប់​សាធារណៈ

កោះហ្ក័រឌឺលូព របស់បារាំង បានពើបប្រទះនិងចលាចល ហិង្សា ប្រមាណ​១សប្តាហ៍មកហើយ។ បាតុកម្មហិង្សា បានផ្តើមចេញពី​ការតវ៉ា ប្រឆាំងនឹងកាតព្វកិច្ច ចាប់បង្ខំឲ្យ​បុគ្គលិកពេទ្យ ចាក់វ៉ាក់សាំង។ ក្រៅពីករណីហិង្សា ដុតកង់ឡាន វាយបំផ្លាញ​ទ្រព្យសម្បត្តិសាធារណៈ ក្រុមបាតុករហិង្សាជ្រុលនិយម បាន​វាយបំផ្លាញហាងទំនិញ និងលួចប្រមូល​ទំនិញថែមទៀតផង។​ សាលារៀននៅលើកោះនេះ ត្រូវបិទផ្អាក ដោយសារតែ​ក្រុមបាតុករ​បាន​ដាករនាំងរារាំងការធ្វើដំណើរ។ រដ្ឋាភិបាល​បារាំង បានបញ្ជូនកម្លាំងសមត្ថកិច្ច ចំនួន​២០០នាក់ ក្នុងនោះមាន៥០នាក់ជាកងកម្លាំងពិសេស ដើម្បី​ទៅបង្រ្កាប​ក្រុមបាតុករហិង្សានៅលើកោះហ្ក័រឌឺលូពនេះ។

បុរសម្នាក់ជិះកង់ នៅក្បែររថយន្ត ដែលក្រុមបាតុការបានដុតបំផ្លាញ​នៅកោះហ្ក័រឌឺលូព ថ្ងៃទី ២២ វិច្ឆិកា ២០២១
បុរសម្នាក់ជិះកង់ នៅក្បែររថយន្ត ដែលក្រុមបាតុការបានដុតបំផ្លាញ​នៅកោះហ្ក័រឌឺលូព ថ្ងៃទី ២២ វិច្ឆិកា ២០២១ REUTERS - RICARDO ARDUENGO
ផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា យោងតាមតួលេខ ជិត​៩០%នៃបុគ្គលិកពេទ្យនៅកោះហ្ក័រឌឺលូព (Guadeloupe) បានចាក់វ៉ាក់សាំងរួចរាល់ហើយ។ ចំណែក​ប្រជាពលរដ្ឋទូទៅ លើកោះនេះវិញ កម្រិតតួលេខចាក់វ៉ាក់សាំងវិញ គឺ​មានជិត៥០%។

ឆ្លើយតប និងវិបត្តិហិង្សានៅកោះហ្ក័រឌឺលូពនេះ លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងកាលពីរសៀលថ្ងៃចន្ទ ទី​២២ វិច្ឆិកា ដោយ​លោកបាន​លើកឡើងថា ក្រុម​ជន​បង្កអំពើហិង្សា គឺជាក្រុមមួយក្តាប់តូចតែប៉ុណ្ណោះ ដែលប្រឆាំងនឹងយុទ្ធនាការចាក់វ៉ាក់សាំង។ លោក​បានអំពាវនាវ ឲ្យ​គ្រប់ភាគីទាំងអស់ កុំយក​បញ្ហា​សុខភាព​ ធ្វើជាលេស ដើម្បីកេងចំណេញនយោបាយ ញុុះញង់ឲ្យ​មានចលាចល អសណ្តាប់ធ្លាប់សាធារណៈ។

 

សម្រង់ប្រសាសន៍​លោក​ម៉ាក្រុង ស្តីពីបាតុកម្មុហិង្សា នៅកោះហ្ក័រឌឺលូព
01:51

07H_TRAD_PISEY_MACRON_GUADELOUPE_23 11 2021

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ