អានតួអត្ថបទ
សន្តិសុខអ៊ីនធ័រនែត

បារាំង ៖ ប្រព័ន្ធ​អ៊ីនធ័រនែត ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​របស់​ក្រុម​មហាអំណាច

នាយក​ទី​ភ្នាក់ងារ​សន្តិសុខ​ប្រព័ន្ធ​ព័ត៌មាន​បារាំង បាន​សម្តែង​ការ​ព្រួយ​បារម្ភ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៨ មីនា ២០២១​នេះ​ថា អ៊ីនធ័រនែត​កំពុង​ក្លាយ​ជា​សមរភូមិ​ប្រកួត​ប្រជែង​ដោយ​បិទ​ទ្វារ​រវាង​ក្រុមប្រទេស​មហាអំណាច។ បច្ចុប្បន្ន​នេះ មហាអំណាច​កំពុង​សង្កៀត​ធ្មេញ​ដាក់​គ្នា​ខ្លាំង​ណាស់។

បារាំង ៖ ប្រព័ន្ធ​អ៊ីនធ័រនែត ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​របស់​ក្រុម​មហាអំណាច
បារាំង ៖ ប្រព័ន្ធ​អ៊ីនធ័រនែត ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​របស់​ក្រុម​មហាអំណាច © REUTERS/Kacper Pempel/Illustration/File Photo
ផ្សាយពាណិជ្ជកម្ម

ម្នាក់ៗ​មាន​អារម្មណ៍​ថា​ម្នាក់ទៀត​កំពុង​បំពាន​យ៉ាង​ធ្ងន់ធ្ងរ ប៉ុន្តែ​ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ ក្រុមមហាអំណាច​បដិសេធ​មិន​និយាយ​អំពីការ​បង្កើត​ច្បាប់​អន្តរជាតិ​​ទេ គឺ​ប្រៀប​ដូច​ជា​ការ​វាយប្រហារ​អ៊ីនធ័រនែត ជា​ទង្វើ​ស្រប​ច្បាប់។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Guillaume Poupard អគ្គនាយក​​ទី​ភ្នាក់ងារ​​សន្តិសុខ​ប្រព័ន្ធអ៊ីនធ័រនែត​បារាំង នៅ​​ក្នុង​ឱកាស​លាត​ត្រដាង​អំពី​ការ​បង្កើតជំរំ​​អ៊ីនធ័រនែត​ដ៏​ធំ មួយ​នៅ សង្កាត់​La Défense ជាប់​​ទីក្រុង​ប៉ារីស។​ ជំរំ​ដែល​ចាប់​ពី​ខែ​វិច្ឆិកា​២០២១​ទៅ​ នឹងក្លាយ​ជា​កន្លែង​ប្រមូល​ផ្តុំ​ ក្រុម​ហ៊ុន​និ​ងក្រុមអ្នក​ជំនាញ​ព័ត៌មានវិទ្យា​​បារាំង ដើម្បី​​ ចែកចាយ ​ផ្តោះប្តូរ​ ​ និងបំពាក់​បំប៉ន​ ព័ត៌មាន​ស្តីអំពី សន្តិសុខ​អ៊ីនធ័រនែត។

 

ការ​លើក​ឡើង​របស់​អ្នក​ទទួល​ខុស​ត្រូវ​បារាំង​ ធ្វើ​ឡើង​ជួន​ចំពេល​ដែល​តាំង​ពី​ប៉ុន្មាន​ខែ​ចុងមកនេះ មានការ​វាយប្រហារ​អ៊ីនធ័រនែត​ខ្លាំងជា​ពិសេស​ ចូល​លុក​ដល់​ក្នុង​ស្ថាប័ន​និ​ងក្រុមហ៊ុន​ធំៗ របស់​អាមេរិក។ អាមេរិក​មិន​មែនជា​ជន​រងគ្រោះ​ម្នាក់ឯង​ទេ តែ​​​អាមេរិកជា​ទិសដៅ​វាយប្រហារ​ចម្បង​​ជាង​គេ​។ នៅក្នុង​ចំណោម​នោះ​ មាន​ការ​វាយប្រហារ​ពីរ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង។

ភ្នាក់ងារ​របស់​សហព័ន្ធ​អាមេរិក​ជា​ច្រើន​ បាន​រង​ការ​វាយប្រហារ​អ៊ីនធ័រនែត ដោយ​ប្រើ​កម្មវិធី របស់​ SolarWinds ជា​ឈ្នាន់។ ​កម្មវិធី​​របស់ ​SolarWinds ​​អាមេរិក​ មាន​ចម្លោះ​ប្រហោង​​ទើប​ពួក​ចោរ​អាច​ជ្រៀត​ចូល​បាន​តាម​រយៈ​គណនីរបស់​អ្នក​ប្រើប្រាស់​។ ភ្នាក់ងារ​ចារកិច្ច​អាមេរិក​​យល់​ថា​ការ​វាយប្រហារ​នេះ ​ជា​ស្នាដៃ​របស់​គូប្រជែង​ដែលទំនង​​មាន​ប្រភព​មក​ពីរុស្ស៊ី។ ក្រុមហ៊ុន​ Microsoft ក៏​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​កម្មវិធី​បណ្តាញសារអេឡិចត្រូនិក​​​Exchange ដែល​ក្រុមហ៊ុន​សហគ្រាស​នៅ​លើ​ពិភពលោក​ប្រើ​គ្រប់​គ្នា​ ក៏​រង​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ចោរ​មក​​ពី​ចិន​ដែរ កាលពី​ដើម​ខែ​មីនា។ រដ្ឋាភិបាល​អាមេរិក​របស់​លោក​ចូបៃដិន បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​នឹង​សង​សឹកវិញផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ