អានតួអត្ថបទ
Oxfam-អឺរ៉ុប-បរិស្ថាន

Oxfam ទាមទារឲ្យអឺរ៉ុបចាត់វិធានការលើការបញ្ចេញឧស្ម័នកាបូនិចដោយអ្នកមានចំណូលខ្ពស់

សហភាព​អឺរ៉ុប​ចាំបាច់​ត្រូវតែចាត់វិធានការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​ដោយ​អ្នកមាន ហើយក្នុងពេលជាមួយគ្នា គឺ​ត្រូវ​បង្កើន​ជំនួយ​ដល់​ប្រជាជនក្រីក្រ​ដើម្បី​​អាច​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​ទៅ​តាម​គោលនយោបាយមួយ​ប្រកប​ដោយ​សមធម៌ នេះ​ជា​ការ​ទាមទារ​របស់​អង្គការ Oxfam ក្នុង​ថ្ងៃ​អង្គា ទី៨ ធ្នូ។ ការ​ទាមទារ​របស់ Oxfam ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ជំនួបកំពូល​ដាក់ចេញ​នូវ​គោលដៅ​ថ្មី​សម្រាប់​ការ​កាត់បន្ថយ​ការ​បញ្ចេញឧស្ម័ន ត្រឹមឆ្នាំ២០៣០​ខាងមុខ។

Oxfam ទាមទារឲ្យអឺរ៉ុបចាត់វិធានការលើការបញ្ចេញឧស្ម័នកាបូនិចដោយអ្នកមានចំណូលខ្ពស់
Oxfam ទាមទារឲ្យអឺរ៉ុបចាត់វិធានការលើការបញ្ចេញឧស្ម័នកាបូនិចដោយអ្នកមានចំណូលខ្ពស់ AFP
ផ្សាយពាណិជ្ជកម្ម

យោង​ការ​សិក្សា​មួយ​របស់​ Oxfam ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចាក់​ដោយ​សហភាព​អឺរ៉ុប​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិនស្មើភាព​គ្នា​ទេ។ ការ​សិក្សា​ដដែល​បាន​បង្ហាញ​ថា​នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ១៩៩០ ដល់ឆ្នាំ២០១៥ ការ​បញ្ចេញ​ឧស្ម័ន​ដោយ​ប្រជាជន​ដែល​មាន​ចំណូលទាប​និង​មធ្យម​​បាន​ធ្លាក់​ចុះ។ ក៏ប៉ុន្តែ ការបញ្ចេញឧស្ម័ន​​ដោយ​អ្នកមាន​ចំណូល​ខ្ពស់​​នៅ​តែ​បន្ត​កើនឡើង​នៅ​ក្នុង​កម្រិតមួយ​ដែល​មិន​អាច​ទទួល​យក​បាន។ គិត​ជា​សរុប ពលរដ្ឋ​សហភាព​អឺរ៉ុប​តែ ១០% ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​ទទួល​ខុសត្រូវ​ចំពោះ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​រហូតដល់​ទៅ ២៧% នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​សរុប​នៅ​ក្នុង​សហភាព​អឺរ៉ុប​ទាំងមូល។

Oxfam បាន​គូសបញ្ចាក់​ថា ដើម្បី​គោរព​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ សហភាពអឺរ៉ុប​ត្រូវ​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចាក់​ឲ្យ​បាន​យ៉ាង​តិច ៦៥% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ ធៀប​នឹង​កម្រិត​ឆ្នាំ ១៩៩០។ គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​ឲ្យ​កាត់បន្ថយ​ឧស្ម័នផ្ទះកញ្ចាក់​នៅ​អឺរ៉ុប​ឲ្យ​បាន​យ៉ាង​តិច ៦៥% ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ តែ​សភា​បាន​ទាមទារ​ឲ្យ​កាត់បន្ថយ ៦០%។ យ៉ាង​ណា​ក៏​ដោយ ថ្នាក់ដឹកនាំ​អឺរ៉ុប​ទាំង ២៧ប្រទេស​សមាជិក​ត្រូវ​កំណត់​យក​កម្មវត្ថុ​មួយ​នា​កិច្ចប្រជុំកំពូល​រយៈពេល ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ទី១០ ធ្នូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ