អានតួអត្ថបទ

អង្គការសហប្រជាជាតិ បើកវេទិកាកំពូល​វិសាមញ្ញ ស្តីអំពី​វ៉ាក់សាំងប្រឆាំងកូវីដ១៩

នៅថ្ងៃទី​៣ និង​ទី​៤ធ្នូ អង្គការសហប្រជាជាតិ ត្រូវបើក​វេទិកាកំពូលវិសាមញ្ញ តាមប្រព័ន្ធវីស្យូខុនហ្វឺរិនស៍ ដើម្បី​ពិភាក្សាស្តីអំពី យុទ្ធសាស្ត្ររួម ក្នុងការចែកចាយ និង​ចាក់​​វ៉ាក់សាំង​​ប្រឆាំងកូវីដ១៩។ ប្រមុខរដ្ឋ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចំនួន​១៤០ប្រទេស ព្រមទាំងតំណាងមន្ទីរពិសោធន៍ផលិតឱសថមួយចំនួន​  នឹងចូលរួមក្នុងកិច្ចប្រជុំ​ពិសេស​នេះ។

Criminal networks see an opportunity in the race to start Covid-19 vaccinations, Interpol warned.
Criminal networks see an opportunity in the race to start Covid-19 vaccinations, Interpol warned. JOEL SAGET AFP/File
ផ្សាយពាណិជ្ជកម្ម

ខណៈដែលប្រទេសធំៗមួយចំនួន ដូចជាសហរដ្ឋអាមេរិក អង់គ្លេស​ និងរុស្សីជាដើម បានប្រកាសថានឹងចាប់ផ្តើមបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ១៩ មុនគេ អង្គការសហប្រជាជាតិ ចង់យកវេទិការប្រជុំពិសេសនេះ ជំរុញឲ្យ​មានការសហការគ្នាទូទាំងពិភពលោកតែម្តង ដើម្បីផលិត ចែកចាយ ដឹកជញ្ជូន បើកយុទ្ធនាការចាក់ ឲ្យ​មានសមភាព។

សម្រាប់អង្គការសហប្រជាជាតិ ការយកតែ​រួចខ្លួន តាម​ប្រទេសនីមួយៗតែម្នាក់ឯង មិនមែន​ជារឿងល្អឡើយ ព្រោះវិបត្តិឆ្លងរាលដាល នៃ​កូវីដ​១៩នេះ គឺជា វិបត្តិសកល ដែលតម្រូវឲ្យមាន​យុទ្ធសាស្ត្រសកលដែរ។

ដោយឡែក អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ក៏បានក្រើនរំលឹកផងដែរ អំពីសារៈសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្សព្វផ្សាយ​ព័ត៌មានមិនពិត ស្តីអំពី​គ្រោះថ្នាក់នៃថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ ដែល​បញ្ហានេះ វាធ្វើឲ្យ​ប្រជាជនទូទៅមានភាពរុញរា​ មិនហ៊ាន​ទទួល​ការ​ចាក់វ៉ាក់សាំង។ ដូច្នេះ ប្រទេសទាំងអស់ ត្រូវតែ​ធ្វើការបែងចែកចំណេះដឹង ព្រម-ទាំង​ទិន្នន័យប្រសិទ្ធិភាព​ នៃវ៉ាក់សាំង ឲ្យ​មានតម្លាភាពបំផុត ដើម្បីឲ្យប្រជាពលរដ្ឋទូទៅ មានការទុកចិត្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ