អានតួអត្ថបទ
កូវីដ១៩-គ្រាប់មីន

របាយការណ៍៖យុទ្ធនាការបោសសម្អាតគ្រាប់មីន និងផ្តល់ជំនួយដល់ជនរងគ្រោះក្នុងលោកកំពុងរំខានដោយវិបត្តិកូវីដ១៩

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ វិច្ឆិកា អង្គការ​ឃ្លាំមើល​គ្រាប់មីន​បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ ២០២០ ជា​សាធារណៈ​ស្តីពី​យុទ្ធនាការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធនាការ​ផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ។ របាយការណ៍​បាន​បញ្ជាក់​ថា យុទ្ធនាការ​បោសសម្អាត​គ្រាប់មីន​រួម​ទាំង​យុទ្ធនាការ​ផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ​ត្រូវ​បាន​ផ្អាក​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩។ ទន្ទឹម​គ្នា​នេះ របាយការណ៍​ក៏​បាន​កត់សម្គាល់​ឃើញ​ពី​កណើន​ជនរងគ្រោះស៊ីវិល​ដោយ​គ្រាប់មីន​ប្រឆាំងមនុស្ស និង​ដោយ​សំណល់ជាតិផ្ទុះ​ក្នុង​សម័យសង្រ្គាម។ បន្ទាប់​មក អង្គការ​ឃ្លាំមើល​គ្រាប់មីន​ក៏​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​ថវិកា​សម្រាប់​ប្រតិបត្តិការ​ដោះ​គ្រាប់មីន​ដែរ។

អង្គការ​ឃ្លាំមើល​គ្រាប់មីនថា យុទ្ធនាការបោសសម្អាតគ្រាប់មីន និងផ្តល់ជំនួយដល់ជនរងគ្រោះក្នុងលោកកំពុងរំខានដោយវិបត្តិកូវីដ១៩
អង្គការ​ឃ្លាំមើល​គ្រាប់មីនថា យុទ្ធនាការបោសសម្អាតគ្រាប់មីន និងផ្តល់ជំនួយដល់ជនរងគ្រោះក្នុងលោកកំពុងរំខានដោយវិបត្តិកូវីដ១៩ RFI/Stéphanie Braquehais
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឆ្នាំ ២០១៩ កន្លង​ទៅ មាន​ជនរងគ្រោះ​ដោយ​គ្រាប់មីន និង​សំណល់ជាតិផ្ទុះ​ផ្សេង​ទៀត​យ៉ាង​តិច ៥ ៥៥៤នាក់ ក្នុង​នោះ​មាន​កូនក្មេង​យ៉ាង​តិច​ចំនួន ១ ៥៦២នាក់ និង​មាន​ស្លាប់​យ៉ាង​តិច​ចំនួន ២ ១៧០នាក់​នៅ​ក្នុង​រដ្ឋ និង​ដែនដី​សរុប​ចំនួន ៥៥។ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០១៦ ចំនួន​ជនរងគ្រោះ​បាន​ធ្លាក់​ចុះ តែ​មាន​ការ​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ ២០១៣ ដែល​មាន​តែ ៣ ៤៥៧នាក់។ ម្យ៉ាង​ទៀត និង​បើ​ផ្អែក​លើ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​គ្រាប់មីន​ដដែល ភាគ​ច្រើន​នៃ​ចំនួន​ជនរងគ្រោះ​ជា​ស៊ីវិល​ក្នុង​ឆ្នាំ ២០១៩ ជា​បុរស និង​ចំនួន​ច្រើន​មាន​អាយុ​ក្រោម ១៨ឆ្នាំ។ របាយការណ៍​បាន​កត់សម្គាល់​ឃើញ​ពី​កំណើន​ចំនួន​ជនរងគ្រោះ​ដោយ​គ្រាប់មីន​តាំង​ពី​ឆ្នាំ ២០១៤ នៅ​ក្នុង​ប្រទេស​មួយ​ក្តាប់​តូច​ដែល​កំពុង​ស្គាល់​សន្ទុះ​ជម្លោះប្រដាប់អាវុធ។

ភូមា​ជា​ប្រទេស​តែ​មួយ​គត់​ដែល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ត្រូវ​បាន​ប្រើ​ដោយ​ក្រុមប្រដាប់អាវុធ​មិនមែនរដ្ឋាភិបាល និង​កម្លាំង​រដ្ឋាភិបាល​តាំង​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៩។ នៅ​ក្នុង​ប្រទេស​ផ្សេង​ដូច​យ៉ាង​អាហ្វហ្កានីស្ថាន កូឡុំប៊ី ឥណ្ឌា លីប៊ី និង​ប៉ាគីស្ថាន គ្រាន់មីនប្រឆាំង​មនុស្ស​ត្រូវ​បាន​ប្រើ​ច្រើន​ដោយ​ក្រុមប្រដាប់អាវុធ​មិនមែន​រដ្ឋាភិបាល។ តាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​គ្រាប់មីន មាន​ផ្ទៃដី​យ៉ាង​តិច ១៥៦គីឡូម៉ែត្រក្រឡា​ត្រូវ​បាន​បោសសម្អាត​គ្រាប់មីន​ក្នុង​ឆ្នាំ ២០១៩ ពិសេស​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន កម្ពុជា ក្រូអាស៊ី និង​អ៊ីរ៉ាក់ ហើយ​មាន​គ្រាប់មីន​ជាង ១២៣ ០០០គ្រាប់​ត្រូវ​បាន​ដោះ និង​កម្ទេចចោល។

តែ​របាយការណ៍​បាន​បញ្ជាក់​ថា យុទ្ធនាការ​បោសសម្អាត​គ្រាប់មីន​ក្នុង​ឆ្នាំ ២០២០ ត្រូវ​បាន​ផ្អាក​ដោយសារ​វិបត្តិ​កូវីដ១៩ ហើយ​យុទ្ធនាការ​ផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ​ក៏​កំពុង​ជួប​ភាព​រអាក់រអួល​ខ្លាំង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ