អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ចាប់ចោរ ឬ​អញ្ជើញ​ចោរឱ្យ​ចូលពន្ធនាគារ? Arrêter le délinquant ou l’inviter à se constituer prisonnier

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការដោះស្រាយ​បញ្ហា​សង្គម តម្រូវ​ឱ្យ​ប្រើ​មធ្យោបាយ​សមស្រប​នឹង​គោល​ដៅ ជាពិសេស​ក្នុង​ករណី​បទល្មើស​ជាក់​ស្តែង​។  ព្រឹត្តបត្រ «នាទីខ្ញុំនិយាយពីរភាសា» ថ្ងៃទី១៨មិថុនានេះ បណ្ឌិត ឆាយ ហុកផេង ធ្វើអត្តាធិប្បាយ ស្តីអំពី «ចាប់ចោរ ឬអញ្ជើញចោរឱ្យចូលពន្ធនាគារ?»

លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng
ផ្សាយពាណិជ្ជកម្ម

កាលណា​គេ​ប្រកប​អាជីព​ គឺគេ​សំអាង​លើ​អ្វីមួយ​ដែល​អាច​ធ្វើ​ឱ្យ​គេ​បាន​ជោគជ័យ​ មាន​ថ្វី​ដៃ​ មាន​ប្រសិទ្ធភាព​ ប្រៀបដូច​ព្រះសង្ឃ​សំអាងធម៌​ អ្នក​រត់​ស៊ីក្លូ​សំអាង​សាច់​ដុំ​ជើង ទាហាន​ពឹង​លើកាំភ្លើង ។ល។ ជាសរុប​ ពួក​យើង​ទាំង​អស់​គ្នា​ដែល​ជា​បថុជ្ជន​ សំអាង​លើ​ពេលវេលា​ថា​នឹង​រស់​បាន​យូរ​អង្វែង​។ អ៊ីចឹង​ ប្រសិន​បើ​គេ​ដក​ហូត​យក​ការ​សំអាងនេះ​​ចោលចេញ​ គឺប្រៀប​បាន​ដូចម្ទេស​វា​លេងហឹរ ឬដូច​អំបិល​វា​អស់​ជាតិ​ប្រៃ។​​ ដោយ​ឡែក ស្ត្រី​ដែល​ចង់​អ៊ុត​សក់​រួញ​ឱ្យ​ត្រង់​សរសៃ គាត់​រំពឹង​លើ​ទឹក​ថ្នាំ ​និងជាពិសេសលើ​កម្តៅ​ភ្លើង​នៃ​ដង្កៀប​សក់។ រី​ឯ​ការ​ចាប់​ចង​ចោរ​ដាក់​ខ្នោះ ក៏​ដូច្នោះ​ដែរ បើ​មិន​ប្រើ​ធម៌​ក្តៅទេ កុំ​ថាឡើយចោរចិត្ត​ខ្មៅ សូម្បី​តែ​ចោរចិត្ត​ជា ក៏​វា​មិន​ព្រម​ហុច​ដៃ​ឱ្យ​ដាក់​ខ្នោះ​បាន​ងាយៗដែរ។

Pour avoir vu de mes propres yeux les scènes d'interpellation des fauteurs de troubles au sein du tribunal quand j'étais magistrat, j'ose affirmer que la force d'une personne rebellée en vaut trois chez les policiers interpellateurs. Cependant, ces derniers obligés d'utiliser la force strictement nécessaire éprouvent des difficultés pour mener à bien leur mission car l'individu voulant se soustraire dégage une énergie incroyable.

ពីដើម​ឡើយ​គេ​វាយ​ខ្នោះ​ដៃ​ នៅគ្រប់​ករណី​ដែល​ភ្នាក់ងារ​នគរបាល​ ចាប់​បាន​ជនជាប់​ចោទ​ណាម្នាក់​។ ក្រោយមក​ទៀត គេ​យល់ឃើញថា ការ​ដាក់​ខ្នោះ​ដៃបន្ថោក​តម្លៃ​មនុស្ស​ ទើប​គេ​បង្កើត​ច្បាប់​ ដាក់​បញ្ញត្តិ​ថា អាច​វាយ​ខ្នោះ​បានតែក្នុង​ករណី​ដែល​ជន​ពាល​បម្រុង​នឹង​រត់​គេច​ខ្លួន​ ឬក៏​ជាជន​សាហាវ​យង់ឃ្នង​ ដែល​មិន​ត្រូវ​បណ្តោយ​ឱ្យ​បង្ករ​បាន​ជាគ្រោះថ្នាក់​របួស​ដល់​នគរបាល​​។

ជារឿយៗ​ មុន​ដល់​ដំណាក់​កាល​វិនិច្ឆ័យ​សេចក្តី ខ្ញុំ​ត្រូវ​ឆ្លង​កាត់​ករណី​វាយ​ខ្នោះ​ដៃ​នេះ ដោយ​ថ្លឹងថ្លែងថា ជាការ​រំលោភ​សិទ្ធ​ជនជាប់​ចោទ​ឬទេ ជាមុន​សិន។ បើ​និយាយ​តែអំពី​ការ​ចាប់​ចង​ជន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ គឺថា ស្ទើរតែ​៨០ភាគរយ​ទៅហើយ ដែល​គេ​ជួប​ប្រទះ​ឃើញ​នូវភាព​លំបាក​តស៊ូ​នៃភ្នាក់​ងារ​នគរបាល​ ដែល​ខំប្រវាយ​ប្រតប់​ បោក​ចម្បាប់​ ដួល​ប៉ផាប់​ពភីង​ របួស​ស្លាក​ស្នាម​ ឈាម​ប្រឡាក់​ឯកសណ្ឋាន​។ ភ្នាក់​ងារ​ទាំងឡាយ​នេះ មាន​គ្រួសារ​កូន​ប្រពន្ធ​ដែល​ស្រពោន​ចិត្ត​ ត្បិត​ប្តី​ ដ្បិត​ឪពុក នាំស្នាម​របួស​ចូល​ផ្ទះ​ ទោះបី​គេ​ដឹង​ជាមុន​ថា អាជីព​របស់​គាត់​ត្រូវតែប្រឈម​នឹង​គ្រោះថ្នាក់​ទាំងអស់​នេះ​ក៏ដោយ​។

ចំណែក​ឯ​ជន​ពាល​ដែល​បំពាន​ច្បាប់​ លួច​ប្លន់​កាប់​សម្លាប់​រំលោភ​ ក៏​បាន​ដឹង​ដែរថា ច្បាស់​ជា​ប្រឈម​នឹង​ការ​ចាប់​ចង​ឃុំ​ខ្លួន​ ម្តេច​ឡើង​ក៏​វារើ​បម្រះ​ប្រវាយ​ប្រតប់​អស់​ទំហឹង​អ៊ីចឹងទៅវិញ។ គឺថា​ មួយ​ដឹងខ្លួន​ថា​នឹងត្រូវ​គេចាប់​ចង មួយ​ទៀត​ដឹង​ខ្លួន​ថា​ត្រូវតែ​ចាប់​ឱ្យ​ទាល់តែ​បាន។ ចោរ​ដែល​បំពាន​លើ​ច្បាប់​ នៅតែ​ប្រើ​ហិង្សា​ដើម្បីរំដោះខ្លួន ប៉ុន្តែ​អ្នក​ដែល​ចាប់​ចោរ​ត្រូវ​បាន​ច្បាប់​ថ្មី​ហាម​ឃាត់​ កុំ​ឱ្យ​ប្រើ​មធ្យោបាយ​ រឹត​បំពង់​ក ដើម្បី​បន្ថយ​ការ​រើ​បម្រះ។ ​នៅ​រដ្ឋ​ខ្លះ ស្រុក​អាមេរិក​ គេហាម​ប្រើ​មធ្យោបាយ​ផ្តួល​ចោរ​ផ្កាប់​មុខ​លើដី​ ដើម្បី​ដាក់​ខ្នោះវា។ ការ​ដក​ហូត​មធ្យោបាយ​ពិសេស​ទាំង​ពីរនេះ ធ្វើ​ឱ្យ​បេសកម្ម​នៃភ្នាក់​ងារ​នគរបាល​ត្រូវ​បរាជ័យ ឬក៏​ប្រឈម​នឹង​ការ​លំបា​កទ្វេគុណ។

En effet, le plaquage ventral est interdit aux Etats-Unis, dans certaines villes. En France, après l'interdiction de la "clé d'étranglement" ce serait au tour de la technique d'immobilisation par plaquage ventral qui serait bannie de l'usage policier. Elle est d'ailleurs mise en cause dans l'affaire Adama Traoré.

Au Cambodge, les voleurs et les cambrioleurs arrêtés par les gens dans la rue sont passés à tabac avant d'être conduits manu militari au poste de police. Quant à la technique d'interpellation, elle n'est pas différente des autres pays. Même but, même moyen.

ប៉ុន្តែ​ កុំ​ភ្លេច​ថា បន្តិចម្តងៗ អាជ្ញាធរ​បារាំង​ដែល​មិន​នឹង​ជំហរ​ ហាក់​ដូច​ជា​បើក​ដៃ​ឱ្យ​ក្រុម​ចោរ​និងពួក​បន​ភៀន​ជួញ​ដូរ​គ្រឿងញៀន ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​ នៅក្នុងភូមិ​ឃុំ​ក្លាយ​ជា​ទៅ​ជា​សង្គម​អាណាធិបតេយ្យ​ សូម្បី​តែ​រថយន្ត​នគរបាល​ជាតិ​ ក៏​បើក​បរ​ចូល​មិន​បាន​ងាយៗដែរ។ ថ្ងៃ​នេះ គេ​ហាម​ឃាត់​ កុំឱ្យ​ប្រើ​ក្បាច់​ចាប់​រឹត​បំពង់​ក បន្ទាប់ពី​មាន​ភាព​វឹកវរ​នៅ​សហរដ្ឋអាមេរិក​ក្នុងរឿង​ George Floyd និង​រឿង Adama Traoré ដែល​ស្លាប់​ក្រោម​ការ​ចាប់​ចង​ខ្លួន​ក្នុង​បរិវេណ​ទីស្នាក់ការ​ជាប់​ក្រុង​ប៉ារីស។ ថ្ងៃទី​១១, ១២, ១៣ មិថុនា​កន្លងមក​នេះ​​ ភ្នាក់​ងារ​នគរបាល​បារាំង​រាប់​រយ​នាក់​ ពិសេសនៅ​ប៉ារីស ចេញ​មក​តម្រៀប​ជួរ​ ហើយ​បោះខ្នោះ​ដៃ​លើ​ដី​ ជា​សញ្ញា​ថា ពីថ្ងៃនេះ​ទៅមុខ ពួក​គាត់​លំបាក​នឹង​បំពេញ​បេសកម្ម​ចាប់​ចង​ជន​ពាល។ រី​ឯ​ ដូណាល់ ត្រាំ​ នៅ​អាមេរិក​ឯណោះ​វិញ ទាំងរូបភាព​ទាំង​វាចា គាត់​ធ្វើ​ឱ្យ​គេ​យល់ថា «មិន​ចូល​ចិត្ត​សាសន៍ខ្មៅ»។ ជាសរុប គោល​ជំហរ​ជ្រុល​និយម​ណាមួយ​ក៏ដោយ វា​មិន​មែន​ជា​ជំនួយ​ក្នុង​ដំណោះស្រាយ​បញ្ហា​សង្គម​ មាន​ការ​រើស​អើង​ពូជសាសន៍​ ជាអាទិ៍​បាន​ទេ។​

Force est de constater que le racisme, problème de société, certes, mais c'est avant tout un tabou qu'il convient de considérer avec respect comme il se doit de respecter le travail des policiers alors que les fonctionnaires fautifs doivent être sanctionnés. Placé sur le terrain de la responsabilité de l'Etat, l'affaire Floyd et Traoré requièrent l'appréciation sur le degré de responsabilité de l'agent concerné. A la lumière de la jurisprudence administrative résultant des arrêts époux Domenech (1956) et Petit (1960), l'emploi des grenades lacrymogènes et des matraques ne comportent pas de "dangers exceptionnels"; a contrario, dans l'affaire Georges Floyd, à supposer que le simple geste de poser le genou sur le cou d'un individu allongé par terre ne constitue pas en soi un danger vital, le vrai danger se trouve dès lors dans l'usage de la force d'appui susceptible de causer la mort. Logiquement cette affaire devrait s'arrêter là si les autorités américaines avaient réagi dans ce sens en plaçant le policier blanc suspect devant sa propre responsabilité à savoir la faute lourde commise dans l'exercice de sa fonction. L'apathie et l'inertie des autorités de tutelle ont fait flamber la colère communautaire. Pas de surprise donc !

ជាទូទៅ បុគ្គលរមែង​សង្កេត​ឃើញ​នូវភាព​នៃ​បុគ្គល​ដេល​មាន​ចិត្ត​អាក្រក់​ទៅតាម​ប្រយោគ​សម្តី​ និង​អាស្រ័យ​លើ​ទង្វើ​របស់​អ្នក​នោះ។ យ៉ាង​ណាមិញ ប្រសិន​បើ​ភ្នាក់​ងារ​នគរបាល​ប្រាថ្នា​ចាប់​ចង​ជន​សង្ស័យ​ កាលណា​ជន​នេះ​ដេក​ក្រាប​លើ​ដីទៅហើយ​​ ហើយ​បែរ​ជាត្រូវ​បាត់​បង់​ជីវិត​ទៅវិញ បំណង​ក្នុង​ចិត្ត​អ្នក​ចាប់ គឺថា ឬមួយ​គេ​ចង់​សម្លាប់​ពិត​ប្រាកដ​មែន ឬមួយ​គេ​ខ្វះ​ទស្សនញាណ គឺ​មិន​ស្គាល់​ហេតុ​និង​ផល​ បាន​ជា​សង្កត់​ក​គេ​ឱ្យ​ស្លាប់។

L'un dans l'autre, la faute est caractérisée, me semble-t-il.

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ