អានតួអត្ថបទ
កូវីដ១៩

កូវីដ១៩៖ អង្គការ​សុខភាព​ពិភពលោក ប្រកាស​បន្ត​ការសាកល្បង ​ថ្នាំក្លូរ៉ូគីន​ និង​ អ៊ីដ្រូស៊ីក្លូរ៉ូគីន

ភាពស្រពិចស្រពិល ចម្រូងចម្រាស ទាក់ទិន​នឹង ថ្នាំក្លូរ៉ូគីន និង ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន នៅមិន​ទាន់ចប់ទេ។ ក្រោយពីបានសម្រេចផ្អាក​ជា​បណ្តោះអាសន្ន​ នូវការសាកថ្នាំទាំង២មុខនេះ ៩ថ្ងៃក្រោយមក អង្គការសុខភាពពិភពលោក បានប្រកាសកាលពីថ្ងៃទី​៣ មិថុនា ថាខ្លួននឹង​បន្តការសាកល្បង ថ្នាំក្លូរ៉ូគីន និង ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន នៅក្នុងក្របខណ្ឌនៃការសាកល្បង រកថ្នាំព្យាបាល​ជំងឺកូវីដ១៩ តទៅ​ទៀត ព្រោះថាយោងតាមការវិភាគទិន្នន័យ គឺវាមិនមានគ្រោះថ្នាក់គួរឲ្យ​កត់សំគាល់​ទេ។

Hydroxychloroquine has been touted by US President Donald Trump, who has said he used it as a prophylaxis against the coronavirus -- but an experiment involving 821 people across the US and Canada showed it did not work significantly better than a placebo
Hydroxychloroquine has been touted by US President Donald Trump, who has said he used it as a prophylaxis against the coronavirus -- but an experiment involving 821 people across the US and Canada showed it did not work significantly better than a placebo AFP/File
ផ្សាយពាណិជ្ជកម្ម

កម្មវិធីសាកល្បងស្វែងរកថ្នាំព្យាបាលជំងឺកូវីដ១៩​ ឈ្មោះ Solidarity ត្រូវបាន​អង្គការសុខភាពពិភពលោក ចាប់ផ្តើមកាលពីចុងខែ​មេសា ដែលក្នុងចំណោមថ្នាំសាកល្បង គឺគេបានបញ្ចូល ថ្នាំក្លូរ៉ូគីន និង ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន។ តែប្រមាណមួយខែក្រោយ​មក អង្គការសុខភាពពិភពលោក បាន​សម្រេច​ផ្អាកជាបណ្តោះ​អាសន្ន នូវការសាកល្បងថ្នាំក្លូរ៉ូគីន និង ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន បន្ទាប់ពី​ទស្សនាវត្តី​ The Lancet បានចុះផ្សាយ​​ នៅថ្ងៃទី​២២ឧសភា ថាថ្នាំទាំង​២មុខនេះ អាចបង្កើន​កម្រិតគ្រោះថ្នាក់ដល់ជីវិត របស់អ្នកជំងឺកូវីដ១៩​ ដោយសារតែវាទៅរំខាន ដល់​ចង្វាក់បេះដូង។

អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ការផ្អាកបណ្តោះអាសន្ននេះ គឺដើម្បីទុកពេល​៣សប្តាហ៍​ ឲ្យ​អ្នកជំនាញពិនិត្យ​លើ​​ទិន្ន័យ​ដែលប្រមូលបាន ដើម្បីវិនិច្ឆ័យពីភាពគ្រោះថ្នាក់ នៃការ​ប្រើ​ថ្នាំទាំង២មុខនេះ ទៅលើអ្នកជំងឺកូវីដ១៩។ តែផ្អាកបាន​តែ៩ថ្ងៃ​ អង្គការសុខភាពពិភពលោក បានសម្រេច កាលពីថ្ងៃទី​៣មិថុនា ថានឹងបន្តការប្រើសាកល្បងថ្នាំក្លូរ៉ូគីន និង ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន ដូចធម្មតាវិញ។

នៅក្នុងសន្និសីទកាសែត ពីទីស្នាក់ការ​ទីក្រុងហ្សឺណែវ លោក Soumya Swaminathan ប្រធានក្រុមជំនាញវិទ្យាសាស្ត្រ ប្រចាំអង្គការសុខភាពពិភពលោក បានលើកឡើងថា ឆ្លងកាត់ការពិនិត្យ​វិភាគលំអិត លើទិន្ន​ន័យដែលប្រមូលបាន គឺគេពុំសង្កេតឃើញថា កម្រិតនៃគ្រោះថ្នាក់ដល់ជីវិត មានភាពខុសគ្នា​ រវាងអ្នកជម្ងឺកូវីដ១៩ ដែលទទួលបានថ្នាំក្លូរ៉ូគីន ឬអ៊ីដ្រូស៊ីក្លូរ៉ូគីន និងអ្នកជំងឺដែលមិនទទួលឆ្នាំទាំង២មុខនេះឡើយ។ ដូច្នេះយើងតាមការសន្និដ្ឋាននេះ លោកអគ្គនាយកអង្គការសុខភាព​ពិភពលោក បានថ្លែងថា គ្មានហេតុផលអ្វី ដែលត្រូ​វធ្វើការកែប្រែ ឬផ្លាស់ប្តូរ ប្រូតូកូលសាកល្បងទេ។

គួរកត់សំគាល់ថា ការសម្រេចបន្តប្រើសាកល្បងថ្នាំក្លូរ៉ូគីន និង ថ្នាំ​អ៊ីដ្រូស៊ីក្លូរ៉ូគីន របស់អង្គការសុខ​ភាព​​ពិភពលោក​នេះ គឺវាជួនចំពេលគ្នាផងដែរ ដែលទស្សនាវត្តី The Lancet បានប្រកាសថាខ្លួន បាន​រកឃើញនូវភាពមិនប្រក្រតី ដែលអាចចោទជាបញ្ហា ទៅលើរបាយការណ៍សិក្សា ដែលខ្លួន​បានចុះផ្សាយ​​ ទាក់ទិននឹងប្រសិទ្ធិភាព​ថ្នាំក្លូរ៉ូគីន។ ការសិក្សាដែលមានទិន្នន័យធំមហិមានេះ គឺទស្សនា​វត្តី បានស្រង់ទិន្នន័យចេញពីក្រុមហ៊ុន Surgisphere។ ដោយមានការសង្ស័យ ពីប្រត្យក្សភាព​នៃ​ទិន្នន័យ​ទាំងនោះ គណកម្មការនិពន្ធនៃទស្សនាវត្តី The Lancet បានសម្រេចធ្វើសាវនកម្មឯករាជ្យ​ ដើម្បីកំណត់ថា ទិន្នន័យទាំងនោះពិតជាអាចយកជាការពាន។

បើសិនជាមានបញ្ហា ហើយតម្រូវឲ្យ​ទស្សនាវត្តី The Lancet ដកចេញវិញនូវអត្ថបទចុះផ្សាយរបស់ខ្លួន នោះគឺជារឿងមួយអាម៉ាសបំផុត សម្រាប់ទស្សនាវត្តីនេះ ដែលទស្សនាវត្តីដ៏ល្បីក្នុងចំណោមទស្សនាវត្តីយោងធំៗទាំង៤ នៃវិស័យស្រាវជ្រាវវិជ្ជសាស្ត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ