អានតួអត្ថបទ
នេប៉ាល់-គ្រោះធម្មជាតិ

រញ្ជួយដី​នៅនេប៉ាល់ ស្លាប់​និងរបួស​ច្រើនរយនាក់

ករណីរញ្ជួយដី​ថ្មីមួយទៀត បាន​កើតឡើង នៅភាគខាងលិចប្រទេសនេប៉ាល់ ចំងាយ​ប្រមាណ​៥០០ គីឡូម៉ែត្រ ពីរដ្ឋធានី​កាតម៉ាន់ឌូ កាលពីយប់ថ្ងៃសុក្រ ទី​៣វិច្ឆិកា​។ យោងតាម​តួលេខបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី​សៅរ៍​ ចំនួន​មនុស្ស​ស្លាប់ មាន​ប្រមាណ​ជាង​១៣០នាក់ និង​របួសជាច្រើនរយនាក់ទៀត។

A damaged building is seen after an earthquake in Jajarkot, Nepal, November 4, 2023. Prime Minister Office/Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES
A damaged building is seen after an earthquake in Jajarkot, Nepal, November 4, 2023. Prime Minister Office/Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES via REUTERS - PRIME MINISTER OFFICE
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាម​មជ្ឈមណ្ឌលជាតិធរណីសាស្ត្រ​នេប៉ាល់ គឺករណីរញ្ជួយដី​ មានកម្លាំង​ ៦,៤កម្រិតរិឆទ័រ បានកើតឡើងនៅ​តំបន់​ Jajarkot ដែលជាតំបន់ភ្នំ​ខ្ពស់ៗ មាន​ប្រជាជនរស់នៅប្រមាណ ១៩ម៉ឺននាក់។ ទីក្រុង​ញូដេលី រដ្ឋធានីឥណ្ឌា ដែលស្ថិតនៅចំងាយ​៦០០គីឡូម៉ែត្រ កម្លាំង​រញ្ជួយបាន​រំញោច​ដល់នោះ ដោយ​បានធ្វើ​ឲ្យ​មនុស្ស​ម្នាផ្អើល​ផងដែរ​។​​ ដោយឡែក ផ្អែក​តាម​មជ្ឈមណ្ឌលជំនាញ​ធរណីសាស្ត្រអាល្លឺម៉ង់ និង​អាមេរិកវិញ ករណីរញ្ជួយដី​នេះ គឺមានកម្លាំង​ប្រមាណ ៥,៧នៃកម្រិតរិឆទ័រ។ នៅទ

យោងតាមអាជ្ញាធរនេប៉ាល់ នៅព្រឹកថ្ងៃសៅរ៍ ចំនួន​មនុស្ស​ស្លាប់មាន​ប្រមាណ​៩២នាក់ នៅតំបន់ Jajarkot និងនៅតំបន់​Rukum គេបានរកឃើញ​​សាកសពចំនួនប្រមាណ​៤០នាក់។ យ៉ាងណាក៏ដោយ មន្ត្រីមូលដ្ឋាននេប៉ាល់ មានការព្រួយបារម្ភខ្លាំងណាស់ ថាចំនួនមនុស្សស្លាប់​ និងរបួសអាចនឹងកើនឡើងថែមទៀត ខណៈចំនួន​មនុស្សបាត់ខ្លួន ​មានច្រើនខ្លាំងណាស់។ សំណង់ផ្ទះសំបែងប្រជាជន ភាគច្រើន​សង់​ពីឈើ និងដីឥដ្ឋ គឺពុំរឹងមាំទប់ទល់​នឹង​ករណីរញ្ជួយដីឡើង ហើយ​ជាងនេះទៀត ការរញ្ជួយបានកើតឡើងនៅ​វេលាយប់ ជាពេលដែលមនុស្ស​ម្នាក់កំពុង​ស្ថិតនៅក្នុងផ្ទះ​​។

កងទ័ពនេប៉ាល់ ដឹកអ្នករបួស​តាមឧទ្ថម្ភាគចក្រពីតំបន់​ Jajarkot មកសង្គ្រោះ​​នៅមន្ទីរពេទ្យ ថ្ងៃទី​៤វិច្ឆិកា​២០២៣
កងទ័ពនេប៉ាល់ ដឹកអ្នករបួស​តាមឧទ្ថម្ភាគចក្រពីតំបន់​ Jajarkot មកសង្គ្រោះ​​នៅមន្ទីរពេទ្យ ថ្ងៃទី​៤វិច្ឆិកា​២០២៣ via REUTERS - NEPAL ARMY

ការសង្គ្រោះ​បានជួប​នូវឧបសគ្គជាច្រើន ដោយសារតែ​តំបន់​រញ្ជួយដី​ គឺជាតំបន់ភ្នំខ្ពស់ជ្រលងជ្រៅ គ្មានផ្លូវថ្នល់ទៅដល់​។ ការរញ្ជួយ​បាន​ធ្វើឲ្យ​បាក់​រមៀលដី កាត់​ផ្តាច់ផ្លូវថ្នល់​មួយចំនួន​។ ព្រឹកថ្ងៃ​សៅរ៍ ឧទ្ថម្ភាគចក្រជាច្រើនគ្រឿង បានចាប់​ផ្តើម​ដឹក​ជញ្ជូន​មនុស្សរបួស មកកាន់​មន្ទីរពេទ្យ ស្របពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​នេប៉ាល់ បានធ្វើដំណើរទៅដល់តំបន់រងគ្រោះ​។ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​នេប៉ាល់ បានអំពាវនា​វ ទៅកាន់គ្រប់គណបក្សនយោបាយ អង្គការ​ ស្ថាប័ន និងមនុស្សទូទៅ ឲ្យ​​​បរិច្ចាក​ជំនួយមនុស្សធម៌ចាំបាច់ មានដូចជា ស្បៀងអាហារ ទឹក សំលៀក​បំពាក់ ជម្រកបណ្តោះអាសន្ន និងសម្ភារៈផ្សេងៗទៀត។

សូមបញ្ជាក់ថា នេប៉ាល់ដែលស្ថិតនៅតំបន់ប្រជុំភ្នំហិមាល័យ តែងតែបានរងគ្រោះដោយ​មហន្តរាយរញ្ជួយដី​ជាញឹកញាប់ ដោយសារតំបន់​នេះ ស្ថិតនៅចំចំណុចប្រសព្វទល់​គ្នា​​ រវាង​ផ្ទាំងទ្វីប នៃឧបទ្វីប​ឥណ្ឌា និងផ្ទាំង​​ទ្វីបអឺរ៉ាស៊ី​។​ ករណីរញ្ជួយដី​ កាលពីឆ្នាំ​២០១៥ មានកម្រិត ៧,៨រិឆទ័រ គឺជាករណី​ធ្ងន់ធ្ងរបំផុតសម្រាប់​នេប៉ាល់ ដែលកាលនោះ មានស្លាប់មនុស្ស​ប្រមាណ​៩០០០នាក់ បាក់បែកផ្ទះសំបែង៥សែនខ្នង និងសាលារៀន៨០០០ខ្នង។ ជាងនេះទៀត សំណង់អគារបុរាណ​សម្បត្តិបេតិកភណ្ឌ​យូសេស្កូ  ជាច្រើនរយទីតាំង​បានរងនូវការខូចខាតយ៉ាងដំណំ​ ធ្វើ​ឲ្យវិស័យទេចរណ៍នេប៉ាល់​ ​កាន់តែជួប​ការលំបាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ