អានតួអត្ថបទ
ចិន-Yahoo-អ៊ីនធ័រនែត

ក្រោម​វិធានការ​រឹត​បន្តឹង​វិស័យ​អ៊ីនធ័រនែត​ Yahoo​ ដើរ​ចេញ​ពី​ចិន

ក្រុមហ៊ុន​សេវាកម្ម​អ៊ីនធ័រនែត​អាមេរិក​ Yahoo​ បាន​ប្រកាស​នៅថ្ងៃអង្គារ​ ទី២​ វិច្ឆិកា ​ពីការចាក​ចេញ​របស់​ខ្លួន​ពី​ប្រទេស​ចិន​។ តាមរយៈ​សេចក្តី​ប្រកាសនេះ​ Yahoo​ បាន​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចុង​ក្រោយ​ដែល​សម្រេច​ដើរ​ចេញ​ពី​ចិន​ ក្រោយ​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​បង្កើន​វិធានការ​រឹត​បន្តឹង​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​។

នៅថ្ងៃអង្គារ ទី២ វិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន Yahoo ប្រកាសពីការចាកចេញរបស់ខ្លួនពីប្រទេសចិន។
នៅថ្ងៃអង្គារ ទី២ វិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន Yahoo ប្រកាសពីការចាកចេញរបស់ខ្លួនពីប្រទេសចិន។ Teh Eng Koon AFP/Archivos
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ដើរ​ចេញ​របស់​ Yahoo នេះ​ ធ្លាក់មក​នៅប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ក្រុមហ៊ុនហ្គេម​យក្ស​របស់​អាមេរិក​ Epic Games​ បាននិយាយថា​នឹង​បិទ​ហ្គេម​ដ៏​ពេញ​និយម​របស់​ខ្លួន​ឈ្មោះថា "Fortnite" នៅក្នុង​ប្រទេសចិន​ ក្រោយ​មាន​ការ​ដាក់បម្រាមយ៉ាងតឹងរ៉ឹង​ លើ​ទីផ្សារ​ហ្គេម​ដ៏​ធំ​បំផុត​របស់ពិភព​លោក​។

ទីក្រុង​ប៉េកាំង​បាន​ផ្តើម​វិធាន​រឹត​បន្តឹងលើ​ការ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ដើម្បី​គ្រប់គ្រង់​ពី​ប្រភព​ចំណូល​របស់​ពួកគេ​។ វិធានការនេះ​បាន​ធ្វើឲ្យក្រុមហ៊ុនជាច្រើន​ជួប​ទុកលំបាក​។

ចំណាត់ការ​របស់​អាជ្ញាធរចិន​បាន​រុញច្រាន​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​មួយចំនួន​ សម្រេច​ដកចេញ​នូវ​ផលិតផលសំខាន់ៗ​របស់​ពួកគេ​ចេញពី​ប្រទេសចិន​ក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ​។ ឧទាហរណ៍ដូចជា​ ក្រុមហ៊ុន Microsoft ជាដើមដែល​កាលពី​ខែតុលាកន្លងទៅ​ បានប្រកាស​បិទ​បណ្តាញ​ទំនាក់ទំនង​សង្គម​ LinkedIn ដែលជា​បណ្តាញ​ផ្តោត​លើ​អាជីពការងារ​របស់ខ្លួន​។

ដោយឡែកនៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ ក្រុមហ៊ុន Yahoo​ បាន​និយាយថា​ដោយហេតុ​កំពុង​ប្រឈម​កាន់​តែ​ខ្លាំង​ទៅ​នឹង​បរិយាកាសធុរកិច្ច​ និង​ផ្លូវច្បាប់​ នៅក្នុងប្រទេសចិន​ សេវាកម្មរបស់​ Yahoo​ នឹង​លែង​អាច​ចូលប្រើបានទៀត​ពី​ចិនដីគោក​ ចាប់ពីថ្ងៃទី​ ១ ខែ​វិច្ឆិកា​ ឆ្នាំ២០២១​ នេះតទៅ​។ បន្ថែមលើនេះ​ក្រុមហ៊ុនថា​ខ្លួន​នៅតែ​ប្តេជ្ញា​គោរពសិទ្ធិ​របស់​អ្នកប្រើប្រាស់​ និង​បាន​អរគុណ​ចំពោះ​ការគាំទ្រ​របស់​ពួកគេ​។

គួររំឭកថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​នៅក្នុង​ប្រទេសចិន​បានធ្លាក់​ក្នុង​ស្ថានភាព​លំបាក ដោយសារ​អាជ្ញាធរ​បង្ខំពួកគេ​ឲ្យ​អនុវត្តតាម​ច្បាប់​ក្នុង​ស្រុកដ៏​តឹងរ៉ឹង​និង​ការ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​ចិន​។

Yahoo នៅចិន​មាន​វត្តមានតាំងពីឆ្នាំ​ ១៩៩៩​។ សេចក្តីថ្លែងការណ៍ចុងក្រោយ​របស់​ Yahoo បាន​ទៅបន្ថែម​ទម្ងន់​លើការតវ៉ា​របស់​ ក្រុមហ៊ុន Microsoft ដែលបាននិយាយកាលខែមុន​ថាខ្លួន​ប្រឈម​មុខ​នឹង​បរិយាកាស​ប្រតិបត្តិការ​ដ៏លំបាក​ និង​ត្រូវ​អនុវត្តទៅតាម​បទបញ្ជាជាច្រើន​របស់​អាជ្ញាធរចិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ