អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អង្គការមនុស្សធម៌៖ប្រជាជនអាហ្វហ្កានីស្ថានកំពុងត្រូវការជំនួយមនុស្សធម៌គ្រប់ផ្នែក

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ខណៈ​ដែល​ស្ថានការណ៍​របស់​ប្រទេស​កំពុង​ស្ថិត​ក្នុង​ភាព​ច្របូកច្របល់​នៅ​ក្រោយ​ការ​វាយ​ចូល​ក្រុង​កាប៊ូល​របស់​ពួក​តាលីបង់ អង្គការ​មនុស្សធម៌​ឈ្មោះ « Action contre la faim » បាន​សម្តែង​ក្តីបារម្ភ​ពី​វិបត្តិមនុស្សធម៌​ដែល​ប្រជាជន​អាហ្វហ្កានីស្ថាន​កំពុង​ប្រឈម។ លោក Thomas Nobre នាយករង​អង្គការ « Action contre la faim » បាន​រៀបចំ​ពី​ជំនួយ​មនុស្សធម៌​ដែល​ប្រជាជន​អាហ្វហ្កានីស្ថាន​ត្រូវការ និង​ពី​ការ​រៀបចំ​ជំនួយ​នៅ​នឹង​កន្លែង។ ទន្ទឹម​គ្នា​នេះ លោក Thomas ក៏​បាន​បញ្ជាក់​ពី​ការ​លំបាក​ដែល​អង្គការ​របស់​លោក​កំពុង​ជួប​ប្រទះ​ដែរ។

អង្គការមនុស្សធម៌៖ប្រជាជនអាហ្វហ្កានីស្ថានកំពុងត្រូវការជំនួយមនុស្សធម៌គ្រប់ផ្នែក
អង្គការមនុស្សធម៌៖ប្រជាជនអាហ្វហ្កានីស្ថានកំពុងត្រូវការជំនួយមនុស្សធម៌គ្រប់ផ្នែក © REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

« តម្រូវការ​មាន​នៅ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់ ទោះ​ជា​ផ្នែក​ទឹកស្អាត ផ្នែក​សុខភាព ឬ​មួយ​ក៏​ស្បៀងអាហារ​ជា​ដើម។ បន្ទាប់​មក អង្គការ​របស់​យើង​ត្រូវ​ចូល​រួម​ជួយ​ទំនុកបម្រុង​ដល់​ប្រជាជន​បម្លាស់ទី​ដែល​បាន​ភៀសខ្លួន​គេច​ពី​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្ត​កំណើត​របស់​ពួក​គេ។ ប្រជាជន​បម្លាស់ទី​ទាំង​នេះ​ត្រូវ​ការ​ជំនួយ និង​ការ​គាំទ្រ​ចាំ​បាច់​ដើម្បី​កសាង​ភាព​ធន់​ដែល​កំពុង​មាន​ភាព​ផុយស្រួយ​ខ្លាំង​នៅ​អាហ្វហ្កានីស្ថាន។

ក៏​ប៉ុន្តែ យើង​មិន​ដឹង និង​មិន​អាច​មើល​ឃើញ​ពី​ស្ថានការណ៍​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួក​តាលីបង់ និង​ខេត្ត​មួយ​ចំនួន​ទៀត​ដែល​ការ​ប្រយុទ្ធ​កំពុង​បន្ត​មាន។ ការ​រៀបចំ​គម្រោង​ផ្តល់​ជំនួយ​មាន​ការ​លំបាក​ខ្លាំង​ណាស់ បួក​រួម​ទាំង​ការ​លំបាក​ក្នុង​ផ្នែក​ទូរគមនាគមន៍ និង​ផ្នែក​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​ក្នុង​ស្រុក។ នៅ​ពេល​ដែល​អាកាសយានដ្ឋាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​តាលីបង់ តើ​យន្តការ​មួយ​ណា​ដែល​នឹង​ត្រូវ​អនុវត្ត?។

សំណួរ​ដូច​គ្នា​នេះ​ក៏​ចោទ​ឡើង​សម្រាប់​រូបភាព​អនាគត​រដ្ឋបាល​ថ្មី​ដែរ តើ​រដ្ឋបាល​ប្រភេទ​ណា​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​តាម​បណ្តា​ខេត្ត?។ ដូច្នេះ​ឃើញ​ថា យើង​គ្មាន​ភាព​ច្បាស់លាស់​អ្វី​ទាំង​អស់​ដើម្បី​អនុវត្ត​គម្រោង​របស់​យើង​ឲ្យ​មាន​ប្រសិទ្ធិភាព »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ