អានតួអត្ថបទ
ទីផ្សារហិរញ្ញវត្ថុ-អាស៊ី

ទីផ្សារ​ហិរញ្ញវត្ថុ​អាស៊ី​ធ្លាក់​ចុះ​ក្រោយ​ចិន​ប្រកាស​បន្ត​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ជា​ច្រើន

ទីផ្សារ​ហិរញ្ញវត្ថុ​អាស៊ី​ភាគច្រើន​បាន​ធ្លាក់ចុះ​នៅថ្ងៃព្រហស្បតិ៍​ ទី១២​ សីហានេះ​ បន្ទាប់​ពី​ចិន​ប្រកាស​ថា​នឹង​បន្ត​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​ក្នុង​វិស័យ​សំខាន់ៗ​ជាច្រើន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅមុខទៀត។

ទីផ្សារហិរញ្ញវត្ថុអាស៊ីភាគច្រើន បានធ្លាក់ចុះ នៅថ្ងៃព្រហស្បតិ៍ ទី១២ សីហានេះ បន្ទាប់ពីចិន ប្រកាសថានឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ លើក្រុមហ៊ុនក្នុងវិស័យសំខាន់ៗជាច្រើន។
ទីផ្សារហិរញ្ញវត្ថុអាស៊ីភាគច្រើន បានធ្លាក់ចុះ នៅថ្ងៃព្រហស្បតិ៍ ទី១២ សីហានេះ បន្ទាប់ពីចិន ប្រកាសថានឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ លើក្រុមហ៊ុនក្នុងវិស័យសំខាន់ៗជាច្រើន។ MOHD RASFAN AFP
ផ្សាយពាណិជ្ជកម្ម

អស់​រយៈពេលជាច្រើន​សប្តាហ៍មកហើយ​ដែលទីផ្សារ​ហិរញ្ញវត្ថ​អាស៊ីជាច្រើន​បាន​រងផលប៉ះពាល់​ពី​វិធានការ​រឹតបន្តឹង​ការត្រួតពិនិត្យ​របស់អាជ្ញាធរចិន​ លើ​ក្រុមហ៊ុន​ក្នុង​វិស័យ​ជាច្រើន​រួមមាន​វិស័យបច្ចេកវិទ្យា​អ៊ីនធ័រនែត​ជាដើម​។

ភាគហ៊ុននៅហុងកុង​ សៀងហៃ​ តូក្យូ​ សេអ៊ូល​ វ៉េលីងតុន​ តៃប៉ិ​ និង​ម៉ានីល​ បាន​ធ្លាក់ចុះ​ បើទោះបីជាទីផ្សារភាគហ៊ុន​ដ៏ធំ​របស់អាមេរិក​ (Wall Street) មានការកើនឡើងក៏ដោយ​។ ក្រុម​អ្នក​លេង​ភាគហ៊ុនបានប៉ាន់ស្មានថា​តម្លៃទីផ្សារ​ភាគហ៊ុន​អាមេរិក​បាន​ល្អប្រសើរវិញ​ ក្រោយ​ពេលមាន​ការធ្លាក់ចុះ​នៃ​អតិផរណា​ដែលជា​បន្ធូរបន្ធយ​សម្ពាធខ្លះ​ទៅលើធនាគារ​កណ្តាលអាមេរិក​។

នៅអាស៊ី​ វិធានការរឹតត្បិតរបស់អាជ្ញាធរចិន​បាន​ជះឥទ្ធិពលអាក្រក់​ដល់ទីផ្សារហិរញ្ញវត្ថុ​។ ក្រុមអ្នក​វិនិយោគិន​អាស៊ី​កំពុង​សម្លឹង​មើល​ប្រទេសចិន​ដោយ​ប្រយ័ត្នប្រយែង​ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុងប៉េកាំង​ប្រកាសពីវិធានការថ្មីៗ​ដើម្បី​បន្ត​រឹត​បន្តឹង​ការ​ត្រួតពិនិត្យលើ​ ក្រុម​ហ៊ុនជាច្រើនរួមមានទាំងក្រុមហ៊ុន​ដែលប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធ័រនែត​ និង​លក់​ភាគ​ហ៊ុន​លើ​ទីផ្សារអន្តរជាតិ​។

កាលពីថ្ងៃពុធម្សិលមិញ​ ក្រុមប្រឹក្សារដ្ឋរបស់ចិន​បាន​បង្ហាញពី​ការជំរុញ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ធ្វើនិយ័តកម្មផ្នែកសេដ្ឋកិច្ច​ដែល​នឹង​បន្ត​ក្នុង​រយៈពេល ៥ ឆ្នាំខាងមុខ​ទៀត​។ សេចក្តី​ថ្លែង​ការណ៍មួយ​ដែលចេញ​ដោយក្រុមប្រឹក្សា​និងគណៈកម្មាធិការកណ្តាល​របស់​បក្ស​កុម្មុយនិស្ត​បាននិយាយថា​វិស័យជាច្រើនរួមទាំង​ការបង្រៀនឯកជន​ ម្ហូបអាហារ​ និង​ថ្នាំសង្កូវ​ផង​ក៏នឹងត្រូវ​អនុវត្តច្បាប់​ត្រួតពិនិត្យ​តឹងរ៉ឹងជាងមុនដែរ​។

សេចក្តីថ្លែងការណ៍នេះ​ បានបង្កឲ្យក្រុមអ្នករកស៊ី​មានការព្រួយបារម្ភខ្លាំង​ ពីព្រោះតែមិនដឹងថា មន្រ្តីចិន​នឹង​បញ្ចប់​វិធានការ​រឹតបន្តឹង​នេះ​នៅពេលណានោះទេ​។ ពាក់ព័ន្ធរឿងនេះ​ លោក Graham Webster ដែលជាអ្នកដឹកនាំគម្រោង​ DigiChina ​នៅមជ្ឈមណ្ឌល​គោល​នយោបាយ​អ៊ីនធ័រនែតរបស់សាកលវិទ្យាល័យស្ទែនហ្វដ​ បាននិយាយថា​គេមិនវាយ​តម្លៃដឹងនោះទេ​ពី​ទំហំនៃ​ប៉ះពាល់​លើទីផ្សារភាគហ៊ុន​ដោយគ្រាន់តែ​សំអាងលើ ឯកសារមួយ​ ឬឯកសារមួយចំនួន​ផ្សេងទៀតនោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ