អានតួអត្ថបទ
ហុងកុង

សកម្មជន Tony Chung ​ ក្លាយ​ជា​ជនជាប់ចោទ​ទីមួយ​ ពី​បទ​ “ញុះញង់” នៃ​ច្បាប់​សន្តិសុខ​ហុងកុងថ្មី

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ តុលា ២០២០​នេះ តុលាការ​ហុងកុង​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​សកម្មជន​ហុងកុង​វ័យ​ក្មេង តូនី ជុង Tony Chung ​  ​ពី​បទ​ញុះញង់លាង​លុយ​កខ្វក់​និង​ផ្សព្វផ្សាយ​ព័ត៌មាន​អាសអាភាស។ សកម្មជន តូនី ជុង បានក្លាយ​ជា​អ្នក​តំណាង​​ចលនានយោបាយ​ហុងកុង​ទីមួយ ដែល​រង​ការ​ចោទ​ប្រកាន់​ស្របតាម​ច្បាប់​សន្តិសុខ​ថ្មី តាក់​តែង​ដោយ​ចិន​និង​ទើប​ចូលជា​ធរមាន​កាល​ពី​ខែមិថុនាកន្លង​ទៅ។

សកម្មជនហុងកុង Tony Chung រូបថត​កាលពី​ខែ​សីហា ២០២០
សកម្មជនហុងកុង Tony Chung រូបថត​កាលពី​ខែ​សីហា ២០២០ AFP/Archivos
ផ្សាយពាណិជ្ជកម្ម

មានអាយុ​១៩​ឆ្នាំ តូនី ជុង ជា​សមាជិក​របស់​ក្រុម​ "Student Localism"  ដែល​មានសកម្មភាព​​​ទាមទារ​ឯករាជ្យ​ហុងកុងពីកណ្តាប់​ដៃចិន និង​ដែល​ត្រូវ​បាន​អាជ្ញាធរ​រំលាយ​ចោល ក្រោយ​ពីច្បាប់​សន្តិសុខ​ជាតិ​ថ្មីហុងកុង​​បាន​ចូល​ជា​ធរមាន​ភ្លាមបន្តិច។ ប៉ុន្តែ​សាខា​អន្តរជាតិ​នៅ​សកម្មខ្លាំង។ ច្បាប់​សន្តិសុខ​ថ្មី បាន​រាយ​បញ្ជី​ឈ្មោះ​បទ​ល្មើស​ជាច្រើន រាប់​ទាំង​ការ​បញ្ចេញមតិស្តីពី​​នយោបាយផង។ ការ​បញ្ចេញមតិការពារ​​ឯករាជភាព​ ឬ​ស្វ័យតភាព​​ ហុងកុង ក៏​ចាត់​ត្រូវ​បានចាត់​ទុក​ជាបទ​ឈ្មើស​ដែរ។

កាលពី​ខែ​កក្កដា តូនី ជុង និង​សមាជិក​"Student Localism"  បី​នាក់​ផ្សេង​ទៀត ធ្លាប់​ត្រូវកងកម្លាំង​​ពិសេស​ទើប​បង្កើត ​តាម​រយៈ​ច្បាប់​សន្តិសុខ​ថ្មី​​ ចាប់ខ្លួន​ម្តង ពី​បទ​សង្ស័យ​ថា​បាន​ញុះញង់​​តាម​ប្រព័ន្ធ​សង្គម។ តូនី ជុង ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី នៅ​ថ្ងៃ​អង្គារ​ទី ២៧​តុលា ២០២០ នៅ​ក្នុង​ហាង​កាហ្វេ​មួយ នៅទល់​មុខ​ស្ថានកុងស៊ុល​អាមេរិក​ប្រចាំ​ហុងកុង។ បើ​តាមសេចក្តី​ថ្លែងការណ៍​របស់​ក្រុម"Friends of Hong Kong" ​ ថ្ងៃ​អង្គារនោះ តូនី ជុង​ កំពុង​រៀប​ចំ​ឱ្យ​នាំ​សកម្មជន​​ចូលស្ថានកុង​ស៊ុល ដើម្បី​​សុំ​សិទ្ធ​ជ្រកកោន។

ចាប់​ខ្លួន​នៅថ្ងៃអង្គារ តូនី ជុង ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ នៅថ្ងៃ​ព្រហស្បតិ៍ ក្រោម​​ ចោទ​ប្រកាន់​ពី​បទ​ ញុះញង់ លាង​លុយ​កខ្វក់ និង​ឃុបឃិត​ផ្សព្វផ្សាយ​ព័ត៌មាន​​អាសអាភាស។ ​តុលាការ​បាន​បដិសេធ​មិន​ឱ្យ​សកម្មជន​រូប​នេះ នៅ ក្រៅ​ឃុំបណ្តោះ​អាសន្ន​ទេ។ ជាមួយ​នឹងបទ​ចោទ​ប្រកាន់​នវ តូនី ជុង អាច​នឹង​ត្រូវ​ជាប់ទោស​ក្នុង​ពន្ធនាគារ ពី​១០​ឆ្នាំ​ ដល់អស់​មួយ​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ