អានតួអត្ថបទ
បារាំង-នូវែលកាឡេដូនី

ប្រជាជនដែនដីនូវែល​កាឡេដូនី បោះឆ្នោត បន្តរួមរស់ក្នុងរង្វង់គ្រួសារបារាំង

ថ្ងៃអាទិត្យទី៤តុលា ប្រជាជន​កោះនូវែលកាឡេដូនី ដែលជាដែនដីរបស់បារាំង ស្ថិតក្នុង​មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង បានបោះឆ្នោតប្រជាមតិ ជាលើកទី​២ ដើម្បីផ្តាច់ខ្លួន​ពីបារាំង។ ជាថ្មីម្តងទៀត លទ្ធផលឆ្នោតប្រជាមតិបានបង្ហាញថា ភាគច្រើននៃប្រជាជន​នូវែល​កាឡេដូនី បានបោះឆ្នោត​គាំទ្រ ឲ្យដែនដីនេះ បន្តស្ថិតក្នុងរង្វង់គ្រួសារបារាំង។

លោកម៉ាក្រុង ក្នុងពេលថ្លែងសារទៅកាន់​ប្រជាជន​នូវែលកាឡេដូនី ក្រោយ​ចេញលទ្ធផល​ឆ្នោត​ប្រជាមតិ ថ្ងៃទី ៤តុលា ២០២០
លោកម៉ាក្រុង ក្នុងពេលថ្លែងសារទៅកាន់​ប្រជាជន​នូវែលកាឡេដូនី ក្រោយ​ចេញលទ្ធផល​ឆ្នោត​ប្រជាមតិ ថ្ងៃទី ៤តុលា ២០២០ © RFI
ផ្សាយពាណិជ្ជកម្ម

សម្លេងឆ្នោត មិនព្រមឲ្យ​ប្រកាសឯករាជ្យ មានចំនួន ៥៣,២៦% ទល់នឹងសម្លេងចង់បានឯករាជ្យ ចំនួន ៤៦,៧៤%។ ចំណែក​កម្រិតចំនួន​នៃ​ចូលរួមបោះឆ្នោតវិញ គឺមានដល់ទៅ​ជាង៨០%។ ក្រោយលទ្ធផលឆ្នោតប្រជាមតិនេះ លោកម៉ាក្រុង ប្រធានាធិបតីបារាំង​ បានថ្លែងសារ ទៅកាន់ប្រជាជននូវែលកាឡេដូនី ដោយបានអរគុណ​ចំពោះការផ្តល់ទំនុកចិត្ត បន្តរួមរស់ជាមួយរង្វង់គ្រួសារ​បារាំងតទៅទៀត។

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ