អានតួអត្ថបទ
បទសម្ភាស

លោកឧកញ៉ា ​ភូ ពុយ​៖ ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បន្ត​ស្នើសុំ​ការគាំទ្រ​ថវិកា​ពីរដ្ឋាភិបាលដើម្បីសម្រេច​ផែនការ​នាំ​ចេញ​អង្ករទៅ​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានសំដែង​ការព្រួយបារម្ភ​អំពី ​ការនាំចេញ​អង្ករ​កម្ពុជា ​ដែលបានធ្លាក់ចុះ​យ៉ាងគំហុក ​នៅអំឡុង​ខែសីហា ​និងខែ​កញ្ញា ​ខាងមុខនេះ​។ ​មូលហេតុ ​គឺដោយសារតែ​បញ្ហាអាកាសធាតុ ​ដែល​ធ្វើឲ្យ​​ការប្រមូលផល​ស្រូវសែន​ក្រអូប​ជួបនឹង​បញ្ហា​។ ប្រឈម​នឹង​បញ្ហា​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​បានបន្ត​ស្នើសុំការ​គាំទ្រ​ផ្នែកថវិកា​ពីរដ្ឋាភិបាល​កម្ពុជា​ចន្លោះ ​ពី៥០​ទៅ៧០លាន​ដុល្លារ ​ដើម្បី​ប្រមូលទិញ​ស្រូវ​កសិករ​ស្តុកទុក​សម្រាប់បង្កើន​ការ​នាំចេញ​ ដែលនឹង​មាន​សន្ទុះខ្លាំងឡើង​វិញ ​នៅអំឡុងខែ​១១ ​ឬ ​ខែ១២​ឆ្នាំ​២០២០​នេះ​។​ នេះបើ​តាមការអោយ​ដឹង​ពីលោក​ឧកញ៉ា ​ភូ ពុយ ​ទីប្រឹក្សា​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា ​និង​ជា​អគ្គនាយកក្រុមហ៊ុន​បៃតង​កម្ពុជា ​ដែល​ជាភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ RFI នារាត្រីនេះ។​

ឧកញ៉ា ភូ ពុយ ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា។
ឧកញ៉ា ភូ ពុយ ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា។ © លោក ភូ ពុយ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ