អានតួអត្ថបទ
ហ្វីលីពីន

រដ្ឋាភិបាល​ហ្វីលីពីន​ និង ក្រុម​ឧទ្ទាម​ចាប់ផ្តើម​ពិភាក្សា​គ្នា​ពី​ការ​រំសាយ​អាវុធ

ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​កាន់សាសនា​អ៊ីស្លាម​ នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ ក្នុង​ការ​ពិភាក្សា​គ្នា​អំពី​ដំណើរ​ការ​រំសាយ​អាវុធ និង​ធ្វើ​សមាហរ័ណកម្ម។ ជា​ថ្នូរ  រដ្ឋាភិបាល​ហ្វីលីពីន​បាន​សន្យា​ថា នឹង​ចាត់​ឲ្យ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ពួក​ឧទ្ទាម​អ៊ីស្លាម  ក្លាយ​ជា​តំបន់​ស្វ័យត្ន​ពិសេស។ 

ក្រុម​ឧទ្ទាម​អ៊ីស្លាមទាមទារផ្តាច់​ទឹកដី នៅ​តំបន់ បាងគ្សាម៉ូរ៉ូ ភាគខាង​ត្បូង​ហ្វីលីពីន​
ក្រុម​ឧទ្ទាម​អ៊ីស្លាមទាមទារផ្តាច់​ទឹកដី នៅ​តំបន់ បាងគ្សាម៉ូរ៉ូ ភាគខាង​ត្បូង​ហ្វីលីពីន​ (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ហ្វីលីពីន និង​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​អ៊ីស្លាម​ ត្រូវ​បាន​ចុះ​ហត្ថលេខា កាល​ពី​ខែ​មិនា ដើម​ឆ្នាំ​នេះ ភាគី​ទាំង​ពីរ បាន​ចាប់​ផ្តើម​ពិភាក្សា​គ្នា អំពី​ចំណាត់ការ​នៃ​ការ​រំសាយ​អាវុធ និង​ការ​ធ្វើ​សមាហរ័ណកម្ម​របស់​ពួក​ឧទ្ទាម​ ចូល​មក​ក្នុង​សង្គម​ហ្វីលិពីន​វិញ។ អាវុធ ​មួយ​ចំនួន​ធំ​ ត្រូវ​គេ​រំពឹង​ថា ពួក​ឧទ្ទាម​នឹង​ប្រគល់​មកឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​រក្សា​ទុក្ខ នា​ដំណាច់​ឆ្នាំ​នេះ។

 
សូម​បញ្ជាក់​ថា ពួក​ឧទ្ទាម​អ៊ីស្លាម ដែល​មាន​ឈ្មោះ​ថា កងកម្លាំង​រំដោះ​អ៊ីស្លាម​ម៉ូរ៉ូ(MILF) បាន​ធ្វើ​ការ​តស៊ូ​ប្រយុទ្ធ​ទាមទារ​ឯករាជ្យ ក្នុង​ទឹកដី​ភាគ​ខាងត្បូង​ហ្វីលីពីន គឺ​តំបន់ បាងគ្សាម៉ូរ៉ូ ដែល​មាន​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម ​៥លាន​នាក់​រស់នៅ។ ក្នុរ​រយៈពេល​ប្រយុទ្ធ​ជាច្រើន​ទសវត្ស​កន្លង​មក​នេះ មាន​មនុស្ស​ជា​ច្រើន​ពាន់នាក់​បាន​ស្លាប់។ រដ្ឋាភិបាល​ហ្វីលីពីន បាន​សន្យា​ថា នឹង​ចាត់​តំបន់ កាន់កាប់​ដោយ​ពួក​ឧទ្ទាម​អ៊ីស្លាម ក្លាយ​ជា​តំបន់​ស្វ័យត្ន​ពិសេស។ ចំណែក ពួក​ឧទ្ទាម​វិញ បាន​សន្យា​ថា​ នឹង​ប្រគល់​អាវុធ ឈប់​បាញ់​តទៅ​ទៀត។

ដើម្បី​ត្រួត​ពិនិត្យ​ការ​ប្រមូល​អាវុធ ប្រកប​ដោយ​ភាព​ស្មោះត្រង់ ​និង​ច្បាស់លាស់ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា ហៅ​អ្នក​ជំនាញ បរទេស​បី​ប្រទេស​ ជាអជ្ញារ​កណ្តាល គឺ ទួរគី ប្រ៊ុយណេ និង ន័រវ៉េហ្ស៍។ មេ​ដឹកនាំ​ក្រុម​ឧទ្ទាម បាន​និយាយ​ថា ការ​ប្រគល់​អាវុធ​ទៅឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​រក្សា​ទុក មិនមែន​ជា​ការ​ងាយស្រួល​ធ្វើ​ទេ។ ពួក​គេ​សុខចិត្ត​បង្ខំចិត្ត​ធ្វើ ព្រោះ​ពួក​គេ​ត្រូវការ​ឲ្យ​តំបន់ បាងគ្សាម៉ូរ៉ូ  ក្លាយជា​តំបន់​ស្វ័យត្ន ដាច់​ពី​តំបន់​ដ៍ទៃ​ទៀត​របស់​ហ្វីលីពីន​ ដែល​ភាគច្រើន​សំបូរ​តែ​មនុស្ស​កាន់​សាសនាកា​តូលិក។

ការ​ប្រគល់​អាវុធ នឹង​ត្រូវ​ធ្វើឡើង​ជាច្រើន​ដំណាក់។ ក្នុង​ពេល​នេះ ពួក​ឧទ្ទាម​ត្រូវ​ប្រគល់​បញ្ជីរ​រាយ​ប្រភេទ​អាវុធ និង​ចំនួន​អាវុធ​ទាំងអស់។ ​ដោយឡែក រដ្ឋាភិបាល​ហ្វីលីពីន បាន​ដាក់​ស្នើ​សេចក្តីព្រាង​ច្បាប់ ស្តី​ពី​ការ​កែប្រែ​តំបន់ បាងគ្សាម៉ូរ៉ូ ឲ្យ​ក្លាយជា​តំបន់​ស្វ័យត្ន​ ទៅ​សភា​តំណាងរាស្រ្ត​ហ្វីលីពីន កាល​ពី​ដើម​ខែ​ កញ្ញា​នេះ។ សភា នឹង​ធ្វើ​ការ​អនុម័ត​ច្បាប់​នេះ នៅ​ដើម​ឆ្នាំ​ក្រោយ បើសិន​ជា​អ្វីៗ​ប្រព្រឹត្ត​ទៅ​​តាម​ការ​គ្រោងទុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ