អានតួអត្ថបទ
អ៊ីស្រាអែល

ទស្សនកិច្ចប្រកបដោយចម្រូងចម្រាសរបស់រដ្ឋមន្រ្តីអ៊ីស្រាអែលទៅកាន់ទីលានវិហារអ៊ីស្លាម

នៅ​អ៊ីស្រាអែល រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ​មក​ពី​គណបក្ស​ស្តាំនិយមជ្រុល​លោក​អ៊ីតាម៉ារ បេនវៀរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​វិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡឹមខាងកើត​នា​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​អង្គារ ទី៣ មករា។ ដំណើរ​ទៅ​កាន់​ទីលាន​វិហារ​អ៊ីស្លាម​របស់​រដ្ឋមន្រ្តី​អ៊ីស្រាអែល​រូប​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស និង​កំហឹង​ក្រៀវក្រោល​ពី​ប្រជាជន​ប៉ាឡេស្ទីន ពិសេស​ពី​ពួក​ហាម៉ាស់​ប៉ាឡេស្ទីន​ដែល​កំពុង​កាន់កាប់​តំបន់​ហ្កាហ្សា។

នៅ​អ៊ីស្រាអែល រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ​មក​ពី​គណបក្ស​ស្តាំនិយមជ្រុល​លោក​អ៊ីតាម៉ារ បេនវៀរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​វិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡឹមខាងកើត​នា​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​អង្គារ ទី៣ មករា។
នៅ​អ៊ីស្រាអែល រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ​មក​ពី​គណបក្ស​ស្តាំនិយមជ្រុល​លោក​អ៊ីតាម៉ារ បេនវៀរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​វិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡឹមខាងកើត​នា​ព្រលឹម​ស្រាងៗ​ព្រឹក​ថ្ងៃ​អង្គារ ទី៣ មករា។ REUTERS - AMMAR AWAD
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​អ្នកស្តាំនិយជ្រុល​អ៊ីស្រាអែល​លោក​អ៊ីតាម៉ារ បេនវៀរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលានវិហារ​អ៊ីស្លាម​ស្ថិត​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡឹមខាងកើត។ កាលណោះ ក្នុង​នាម​លោក​ជា​អ្នកតំណាងរាស្រ្ត។ តែ​ឥឡូវ​នេះ លោក​អ៊ីតាម៉ារ បេនវៀរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីកន្លែង​ដដែល​នោះ​ក្នុង​នាម​ជា​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ មាន​ន័យ​ថា ក្នុង​នាម​ជា​សមាជិក​រដ្ឋាភិបាល​ម្នាក់។ ដូច្នេះ​វា​ជា​រឿង​ធម្មតា​ដែល​ទង្វើ​នេះ​បាន​បង្ក​ឲ្យ​មាន​កំហឹង​ខ្លាំងក្លា​ពី​ប្រជាជាន​ប៉ាឡេស្ទីន ពិសេស​ពី​ចលនា​ហាម៉ាស់​ប៉ាឡេស្ទីន​ដែល​កំពុង​កាន់កាប់​តំបន់​ហ្កាហ្សា និង​ជា​សត្រូវ​ប្រឈម​មុខ​របស់​អ៊ីស្រាអែល។

ចំណែក​ក្រសួង​ការបរទេស​ប៉ាឡេស្ទីន​នៅ​តំបន់​ស៊ីហ្សាដានី​បាន​ចាត់​ទុក​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខជាតិ​អ៊ីស្រាអែល​លោក​អ៊ីតាម៉ារ បេនវៀរ​ថា​ជា​ការ​បង្ក​រឿង​មិន​ធ្លាប់​មាន។ តែ​លោក​អ៊ីតាម៉ារ បេនវៀរ​បាន​ឆ្លើយ​បក​វិញ​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ថា ទីលាន​វិហារ​អ៊ីស្លាម​ជា​ទីកន្លែង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​អ៊ីស្រាអែល និង​ថា អ៊ីស្រាអែល​រក្សា​សេរីភាព​ក្នុង​ការ​ដើរហើរ​នៅ​ទីលាន​វិហារ​អ៊ីស្លាម​នោះ​សម្រាប់​អ្នកកាន់​សាសនា​អ៊ីស្លាម និង​អ្នក​កាន់​សាសនា​គ្រឹស្ត។ គួរ​បញ្ជាក់​ថា ទីលាន​វិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​ហ្សេរ៉ុយសាឡឹមខាងកើត​ជា​ទីសក្ការៈ​ទី៣ របស់​អ្នក​កាន់​សាសនាអ៊ីស្លាម​ដែល​ស្ថិត​នៅ​លើ​ដែនដី​ប៉ាឡេស្ទីន។

សព្វថ្ងៃ ទីលាន​វិហារ​អ៊ីស្លាម​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ហ្សកដានី។ តាម​ធម្មតា មាន​តែ​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទេ​ដែល​មាន​សិទ្ធិ​ចូល​ទៅ​សូត្រធម៌ និង​បន់ស្រន់​នៅ​ក្នុង​វិហារ​អ៊ីស្លាម។ ចំណែក​អ្នក​មិន​កាន់​សាសនា​អ៊ីស្លាម​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​វិហារ​អ៊ីស្លាម​បាន​ដែរ​ទៅ​តាម​ពេល​ម៉ោង​ដែល​បាន​កំណត់ និង​មិន​អាច​ធ្វើ​ការ​សូត្រធម៌ និង​បន់ស្រន់​នៅ​ទីនោះ​បាន​ទេ។ តែ​គេ​បាន​សង្កេត​ឃើញ​ថា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ជនជាតិ​ជ្វីហ្វ​កាន់​តែ​ច្រើន ពិសេស​អ្នក​ជាតិនិយម និង​អ្នក​ជ្រុលនិយម​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីលាន​វិហារ​អ៊ីស្លាម ព្រម​ទាំង​ធ្វើ​ការ​បន់ស្រន់​ដោយ​លួចលាក់។ ជា​រឿយៗ មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហឹង្សា​រវាង​ប្រជាជន​ប៉ាឡេស្ទីន និង​កម្លាំង​ប៉ូលិស​អ៊ីស្រាអែល​នៅ​ទីលាន​វិហារ​អ៊ីស្លាម​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ