ភូមិសាស្រ្តនយោបាយ
តាន់ ហ្សង់-ហ្វ្រង់ស័រ នឹងលាតត្រដាង នូវយន្តការសំខាន់ៗនៃទំនាក់ទំនងអន្តរជាតិ និងវិភាគព្រឹត្តិការណ៍ធំៗ នៃអតីតកាល ដើម្បីពន្យល់បច្ចុប្បន្នភាពអន្តរជាតិ ដែលមានលក្ខណៈកាន់តែពិបាកស្មុគស្មាញ។ កម្មវិធីនេះ នឹងត្រូវចាក់ផ្សាយ នៅរៀងរាល់ថ្ងៃចន្ទ។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
របប ប៉ុល ពត៖ ខ្មែរសម្លាប់ខ្មែរ?
ក្រោយពីបាននិយាយរៀបរាប់ពីបដិវត្តន៍និងរបបខ្មែរក្រហមអស់ជាច្រើនសប្តាហ៍ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសិក្សាទៅលើទំព័រដ៏ខ្មៅរងងិតមួយនេះនៃប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ ក្រោយពីបានដួលរលំនៅថ្ងៃ៧មករា១៩៧៩ហើយ ហេតុអ្វីបានជាអង្គការចាត់តាំងរបស់ខ្មែរក្រហម ទាំងយោធានិងទាំងនយោបាយ បន្តមានដង្ហើមតទៅទៀត តរហូតដល់ឆ្នាំ១៩៩៩?តើកម្ពុជាប្រជាធិបតេយ្យពិតជាបានអនុវត្តនយោបាយប្រល័យពូជសាសន៍មែនឬទេ? តើហេតុអ្វីបានជារបប ប៉ុល ពត សាហាវព្រៃផ្សៃដល់ម្លឹង និងបណ្តាលឱ្យស្លាប់មនុស្សច្រើនដល់ម្លឹង ក្នុងរយៈពេលមួយយ៉ាងខ្លី? សូមអញ្ជើញស្តាប់ចម្លើយបែបសង្ខេបនិងបែបសំយោគ ជាថ្មីឡើងវិញរបស់ ហ្សង់-ហ្វ្រង់ស័រ តាន់។29/04/201914:33 -
វៀតណាមវាយរំលំរបប ប៉ុល ពត តែពីរសប្តាហ៍ប៉ុណ្ណោះ
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា នៅឆ្នាំ១៩៧៨ ប៉ុល ពត និងក្រុមខ្លួនសម្រេចចិត្តបោសសម្អាតថ្នាក់ដឹកនាំនៃភូមិភាគបូព៌ាដែលពួកខ្លួនចោទថា ក្បត់អង្គការ។ កាលណោះ ទង្វើនេះជំរុញឱ្យកម្មាភិបាលនិងយោធាខ្មែរក្រហមភូមិភាគបូព៌ាច្រើនសិបនាក់ ក្នុងនោះរួមមានជាអាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់ចូលព្រៃ ឆ្លងដែនទៅវៀតណាម រួចហើយ បញ្ចុះបញ្ចូលវៀតណាម ឱ្យជួយពួកគេ ធ្វើសង្គ្រាមរំលំរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត។ ព្រឹត្តិការណ៍បោសសម្អាតភូមិភាគបូព៌ានេះ នាំយ៉ាងលឿនរហ័សទៅរកការផ្ទុះសង្គ្រាមរវាងកម្ពុជានិងវៀតណាម។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយរៀបរាប់ពីសង្គ្រាមដែលផ្ទុះឡើងនៅថ្ងៃ២៥ធ្នូ១៩៧៨។ តែពីរសប្តាហ៍ប៉ុណ្ណោះវៀតណាមវាយរំលំរបប ប៉ុល ពត។22/04/201913:29 -
របបខ្មែរក្រហមផ្តើមរករឿងបញ្ឆេះសង្គ្រាមជាមួយវៀតណាម នៅឆ្នាំ១៩៧៧
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីការតាមកម្ទេចគ្នាឯងនៅក្នុងជួរបក្សនិងនៅក្នុងជួររដ្ឋាភិបាលនៃរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពិនិត្យមើលមូលហេតុធំៗដែលនាំទៅរកការផ្ទុះសង្គ្រាមរវាងកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមនិងវៀតណាម។08/04/201911:59 -
ការកម្ទេចគ្នាឯងនៅក្នុងជួរពួកមេខ្មែរក្រហម ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។ នៅថ្ងៃនេះ វិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពីការតាមកម្ទេចគ្នាឯងនៅក្នុងជួរពួកមេខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។25/02/201913:55 -
នយោបាយកាប់សម្លាប់រង្គាលរបស់ខ្មែរក្រហម
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីផែនការគ្មានភាពប្រាកដនិយមរបស់ពួកមេខ្មែរក្រហម នោះគឺការដាក់ទិសឱ្យធ្វើស្រែ មួយហិកតាឱ្យបានស្រូវបីតោន។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពន្យល់ពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥ដល់ឆ្នាំខែមករាឆ្នាំ១៩៧៩។18/02/201912:09 -
អង្គការខ្មែរក្រហមដាក់ទិសដៅ មួយហិកតាឱ្យបានស្រូវបីតោន
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា ចាប់ពីខែមេសាឆ្នាំ១៩៧៦ទៅ សាឡុត ស បាត់ឈ្មោះហើយបែរជាលេចឈ្មោះ ប៉ុល ពតទៅវិញដែលជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រជាធិប តេយ្យ។ ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយបកស្រាយពីផែនការគ្មានភាពប្រាកដនិយមរបស់ពួកមេខ្មែរក្រហម នោះគឺការដាក់ទិសឱ្យធ្វើស្រែ មួយហិកតាឱ្យបានស្រូវបីតោន។11/02/201912:06 -
ឆ្នាំ១៩៧៦ សម្តេច សីហនុ លាលែងពីតំណែង រីឯ ប៉ុល ពត លេចឈ្មោះជាផ្លូវការ
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា នៅចុងឆ្នាំ១៩៧៥ មេខ្មែរក្រហមពង្រឹងអំណាចកណ្តាល បង្រួបបង្រួមកងទ័ព និងពុះបែងចែកឡើងវិញព្រំដែននៃភូមិភាគនីមួយៗ។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពីសម្តេច សីហនុ ដែលព្រះអង្គយាងពីប៉េកាំងត្រឡប់ចូលមក ភ្នំពេញវិញនៅចុងឆ្នាំ១៩៧៥។ នៅខែមិនាឆ្នាំ១៩៧៦ សម្តេច សីហនុ សម្រេចលាលែងពីតំណែង។ រីឯ ប៉ុល ពត លេចឈ្មោះជាផ្លូវការ ក្នុងនាមជានាយករដ្ឋមន្ត្រី នៃកម្ពុជាប្រជាធិបតេយ្យ ចាប់ពីខែមេសាឆ្នាំ១៩៧៦ទៅ។28/01/201910:31 -
ចុងឆ្នាំ១៩៧៥ មេខ្មែរក្រហមពង្រឹងអំណាចកណ្តាលនៅភ្នំពេញ តែបន្តលាក់មុខ
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ លើកឡើងពីពួកមេខ្មែរក្រហមដែលបាននាំគ្នាចេញពីព្រៃចូលមកដល់ភ្នំពេញនៅចុងខែមេសាឆ្នាំ១៩៧៥ ដើម្បីរៀបចំរបបដឹកនាំថ្មី។ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពន្យល់ថា នៅចុងឆ្នាំ១៩៧៥ មេខ្មែរក្រហមពង្រឹងអំណាចកណ្តាល បង្រួបបង្រួមកងទ័ព និងពុះបែងចែកឡើងវិញព្រំដែននៃភូមិភាគនីមួយៗ។21/01/201910:07 -
ប៉ុល ពត ចេញពីព្រៃ ចូលមកដល់ភ្នំពេញនៅថ្ងៃ២២មេសា១៩៧៥
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាននិយាយរៀបរាប់ថា ខ្មែរក្រហម ផ្តើមកាប់សម្លាប់ខ្មែរដូចគ្នា និងបណ្តេញប្រជាជនទាំងជាង២លាននាក់ចេញពីភ្នំពេញ នៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីពួកមេខ្មែរក្រហមដែលបាននាំគ្នាចេញពីព្រៃចូលមកដល់ភ្នំពេញនៅចុងខែមេសាឆ្នាំ១៩៧៥ ដើម្បីរៀបចំរបបដឹកនាំថ្មី។14/01/201909:33 -
១៧ មេសា ១៩៧៥៖ នរកខ្មែរក្រហមផ្តើមឡើងនៅភ្នំពេញ
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាននិយាយរៀបរាប់ពីប្រតិបត្តិការសឹកទ្រង់ទ្រាយធំដែលខ្មែរក្រហមផ្តើមធ្វើចាប់ពីដើមឆ្នាំ១៩៧៥ទៅ ដើម្បីវាយយកភ្នំពេញឱ្យទាល់តែបាននៅរដូវប្រាំងឆ្នាំ១៩៧៥។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីព្រឹត្តិការណ៍ថ្ងៃ១៧មេសាឆ្នាំ១៩៧៥។ កាលណោះ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ផ្តើមកាប់សម្លាប់ខ្មែរដូចគ្នា និងបណ្តេញប្រជាជនទាំងជាង២លាននាក់ចេញពីរដ្ឋធានី។ គឺជាការផ្តើមឡើងនៃនរកខ្មែរក្រហម សម្រាប់ប្រជាជាតិខ្មែរទាំងមូល។09/01/201911:48 -
១៧មេសា១៩៧៥ ខ្មែរក្រហមចូលកាន់កាប់ភ្នំពេញ
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាននិយាយរៀបរាប់ពីបរាជ័យពីរដងផ្ទួនៗគ្នារបស់ខ្មែរក្រហមក្នុងការក្រសោបយកទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៣ និងនៅឆ្នាំ១៩៧៤។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីប្រតិបត្តិការសឹកទ្រង់ទ្រាយធំដែលខ្មែរក្រហមផ្តើមធ្វើចាប់ពីដើមឆ្នាំ១៩៧៥ទៅ ដើម្បីវាយយកភ្នំពេញឱ្យទាល់តែបាននៅរដូវប្រាំងឆ្នាំ១៩៧៥។24/12/201808:10 -
ខ្មែរក្រហមចង់វាយក្រសោបយកទីក្រុងភ្នំពេញ តាំងពីឆ្នាំ១៩៧៣ម្ល៉េះ
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាននិយាយរៀបរាប់ថា ចាប់ពីឆ្នាំ១៩៧១មកម្ល៉េះ តំបន់រំដោះបានបណ្តើរៗដោយពួកខ្មែរក្រហម គឺជាមន្ទីពិសោធគំនិតបដិវត្តន៍របស់ សាឡុត ស។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយបកស្រាយថា ខ្មែរក្រហមចង់វាយក្រសោបយកទីក្រុងភ្នំពេញតាំងពីពាក់កណ្តាលឆ្នាំ១៩៧៣ម្ល៉េះ។17/12/201808:13 -
មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ «តំបន់រំដោះ» ជាមន្ទីពិសោធបដិវត្តន៍ខ្មែរក្រហម
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីព្រះរាជដំណើររបស់សម្តេច សីហនុ ពីប៉េកាំងទៅកាន់“តំបន់រំដោះ” ពោលគឺតំបន់ដែលកាន់កាប់ដោយខ្មែរក្រហម ក្នុងឆ្នាំ១៩៧៣។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពន្យល់ថា តំបន់រំដោះទាំងនេះ គឺជាមន្ទីពិសោធគំនិតបដិវត្តន៍របស់ពួកខ្មែរក្រហម តាំងពីឆ្នាំ១៩៧១ម្ល៉េះ។ គឺជាទីកន្លែងដែលខ្មែរក្រហមលត់ដំពួកប្រជាជន«រំដោះចាស់» ដើម្បីច្បាំងឱ្យឈ្នះទាហាន លន់ នល់ និងដើម្បីគ្រប់គ្រងពួកប្រជាជនថ្មីដែលក្រោយមកគេហៅថា ពួក១៧មេសា បន្ទាប់ពីភ្នំពេញធ្លាក់នៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥។11/12/201810:38 -
ព្រះរាជដំណើររបស់ សម្តេច សីហនុ ពីប៉េកាំងមកកាន់“តំបន់រំដោះ”ក្នុងឆ្នាំ១៩៧៣
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ពីមូលហេតុផ្សេងៗដែលធ្វើឱ្យសម្ព័ន្ធភាពដ៏យូរលង់រវាងពួកកុម្មុយនីស្តវៀតណាមនិងពួកខ្មែរក្រហមផ្តើមដើរដល់ទីបញ្ចប់ នៅឆ្នាំ១៩៧៣។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីព្រះរាជដំណើររបស់ សម្តេច សីហនុ ពីប៉េកាំងមកកាន់“តំបន់រំដោះ” ពោលគឺតំបន់ដែលកាន់កាប់ដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៣។ គឺជាព្រះរាជដំណើរដែលរៀបចំដោយ ចិន និងវៀតណាមខាងជើង។04/12/201811:13 -
នៅឆ្នាំ១៩៧៣ ខ្មែរក្រហមនិងវៀតណាមខាងជើងផ្តើមបែកបាក់គ្នា រីឯអាមេរិកទម្លាក់គ្រាប់បែកលើកម្ពុជា
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា ហេតុអ្វីបានជា នៅដើមទសវត្សរ៍១៩៧០ ពួកវៀតកុងច្បាំងនឹងទាហាន លន់ នល់ ជំនួសពួកខ្មែរក្រហម នៅលើសមរភូមិកម្ពុជា។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីមូលហេតុផ្សេងៗដែលធ្វើខ្មែរក្រហមនិងវៀតណាមខាងជើងផ្តើមបែកបាក់គ្នា នៅឆ្នាំ១៩៧៣។31/10/201808:19
ភូមិសាស្រ្តនយោបាយ
តាន់ ហ្សង់-ហ្វ្រង់ស័រ នឹងលាតត្រដាង នូវយន្តការសំខាន់ៗនៃទំនាក់ទំនងអន្តរជាតិ និងវិភាគព្រឹត្តិការណ៍ធំៗ នៃអតីតកាល ដើម្បីពន្យល់បច្ចុប្បន្នភាពអន្តរជាតិ ដែលមានលក្ខណៈកាន់តែពិបាកស្មុគស្មាញ។ កម្មវិធីនេះ នឹងត្រូវចាក់ផ្សាយ នៅរៀងរាល់ថ្ងៃចន្ទ។