អានតួអត្ថបទ
បទសម្ភាស

បោះឆ្នោតអណត្តិទី​៧៖ បក្សខ្មែរឈប់ក្រ​សន្យាយកការដឹកនាំបែបបច្ចឹ​មលោកជំនួសបែបកុម្មុយនីស្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាំពលរដ្ឋចូលនិវត្តន៍ដើរលេងក្រៅប្រទេស ភ្ជាប់ប្រព័ន្ធអ៊ីនធឺណែត 6G ជួយសងបំណុលពលរដ្ឋក្រីក្រ និងអនុញ្ញាតិអោយសិស្សជាប់ការប្រឡងបាក់ឌុបដោយស្វ័យប្រវត្តិជាដើម ទាំងនេះគឺជាគោលនយោបាយ​របស់គណបក្សខ្មែរឈប់ក្រ ​សម្រាប់ទាក់ទាញសំឡេងគាំទ្រក្នុង​ការបោះឆ្នោតជាតិ​អាណត្តិទី​៧នេះ។ តបទៅនឹងសម្តី​រិះគន់ថា​ជាគោលនយោបាយខ្យល់ ប្រធានគណបក្សខ្មែរឈប់ក្រដែលជាភ្ញៀវប្រចាំថ្ងៃ​របស់​​វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ ចង់ឱ្យ​អ្នកទាំងនោះស្វែងយល់ឱ្យច្បាស់អំពីគោលនយោបាយរបស់គណបក្សខ្មែរឈប់ក្រឱ្យបានច្បាស់​។ លោក ក្រវ៉ាញ ដារ៉ន សន្យាយកការ​ដឹកនាំបែបបច្ចេមលោក ខណៈ​លោកតែងអះអាងថា​​មានមិត្តភក្តិ​បរទេសនៅលោកខាងលិចជាអ្នកមាននិងអ្នកជំនាញជាច្រើននាក់​ត្រៀម​​​ជួយអភិវឌ្ឍប្រទេស​កម្ពុជា នៅក្រោយ​លោកឈ្នះឆ្នោត។ ក្រៅតែពីការពឹងបរទេស លោក​ ក្រវ៉ាញ ដារ៉ន ថាគណបក្សខ្មែរឈប់ក្រ​ក៏មាន​គោលនយោបាយ​លើកកម្ពស់ការអភិវឌ្ឍ​កសិឧហ្សាហកម្មផងដែរ។ 

លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ។
លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ