អានតួអត្ថបទ
បទសម្ភាស

លោក យី វាសនា៖ យន្តការរបស់ស៊ីហ្គេមលើកទី៣២ ត្រូវយកមកប្រើប្រាស់ទាំងស្រុងសម្រាប់អាស៊ានប៉ារ៉ាហ្គេមលើកទី១២

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលធ្វើឡើងនៅកម្ពុជា នឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រតិភូកីឡាជនពិការចូលរួមប្រមាណជា២ពាន់នាក់ មកពី ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស។ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានថ្លែងឲ្យដឹងថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ជាយូរមកហើយ ដោយហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងការចាត់ចែងដឹកនាំផ្សេងៗ គឺប្រើប្រាស់យន្តការតែមួយ ដែលបន្សល់ទុកពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។ ទោះយ៉ាងណាលោក យីវាសនា បញ្ជាក់ថាគណៈកម្មការរៀបចំកំពុងញាប់ដៃញាប់ជើងជួសជុល កែសម្រួលកន្លែងស្នាក់នៅ ឬភូមិកីឡាសម្រាប់ទទួលកីឡាករ កីឡាការិនីជនពិការចម្រុះជាតិសាសន៍។

លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ