អានតួអត្ថបទ
បទសម្ភាស

លោកស្រី កុយ ពិសី៖ «ការងារព្រំដែនយើងត្រូវប្រយ័ត្នប្រយែងគ្រប់ការចរចាទាំងអស់ព្រោះជារឿងរសើប»

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហាព្រំដែនគឺជារបៀបវារៈមួយ ក្នុងចំណោមរបៀបវារៈជាច្រើន ដែលភាគីកម្ពុជា-វៀតណាម បានលើកទៅជជែកអំឡុងនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២០ កាលពីសប្តាហ៍មុននៅប្រទេសវៀតណាម។ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថាដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសវៀតណាមនៅតែជាប់គាំងត្រឹម៨៤%ដដែល។ ដោយឡែកផ្នែកដែលនោសេសល់១៦%ទៀត គណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីនៅបន្តចរចាប្រកបដោយសុឆន្ទៈបន្ថែមទៀត។ តាមលោកស្រី កុយ ពិសី គណៈកម្មការចម្រុះមានបំណងចង់បញ្ចប់បញ្ហាព្រំដែនជាមួយវៀតណាម និងប្រទេសជិតខាងឯទៀតឲ្យបានឆាប់ ក៏ប៉ុន្តែវាទាមទារឲ្យមានភាពម៉ត់ចត់ច្បាស់លាស់ដែលអាចទទួលយកបានពីសំណាក់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ