អានតួអត្ថបទ
បទសម្ភាស

លោក វ៉ាត់ ចំរើន៖ ទោះកីឡាករពហិការ តែថៃបញ្ជូនអ្នកបច្ចេកទេស និងអាជ្ញាកណ្តាលមកជួយវិញ្ញាសារ«គុនខ្មែរ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអង្គារ ទី២១ ខែមីនានេះ ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ បានចាប់ផ្តើមរត់ភ្លើងគប់ ឬព្រះអគ្គិជ័យកីឡាសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ដោយពិធីធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ត។ ការដង្ហែភ្លើងគប់កីឡានេះ គឺជាការគោរពតាមក្បួនខ្នាតនៃការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ដោយភ្លើងគប់នេះត្រូវដង្ហែនៅតាមបណ្តាប្រទេសជាសមាជិកនៃការប្រកួតកីឡាស៊ីហ្គេមទាំងអស់ និងត្រូវវិលត្រលប់មកដល់កម្ពុជាវិញ ខណៈដែលនៅសល់៤៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានថ្លែងថាកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកីឡា។ តាមលោក វ៉ាត់ ចំរើន កីឡាប្រដាល់ថៃ ដែលប្រកាន់ជំហរ«មួយថៃ» មិនបានចូលរួមប្រកួតវិញ្ញាសារកីឡា«គុនខ្មែរ»ទេ មកទល់ពេលនេះ។ ក៏ប៉ុន្តែអ្នកបច្ចេកទេស និងអាជ្ញាកណ្តាលថៃ បានបញ្ជាក់ការចូលរួម ដើម្បីជួយដល់ការប្រកួតវិញ្ញាសារគុនខ្មែរដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ