អានតួអត្ថបទ
បទសម្ភាស

លោក ហង្ស ពុទ្ធា៖ គ.ជ.ប កំពុងត្រៀមអនុវត្តជំហានទី២ គឺការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសកម្ពុជានឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ពោលគឺនៅសល់ប្រមាណជា៤ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងឈានចូលមកដល់។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្លែងឲ្យដឹងថា គ.ជ.ប កំពុងត្រៀមលក្ខណៈអនុវត្តជំហានទី២របស់ខ្លួន គឺការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលការងារនេះមានរយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ គណបក្សនយោបាយអាចដាក់ភ្នាក់ងាររបស់ខ្លួនបាន ក្រោយការទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះដោយគ.ជ.ប។ ដោយឡែកការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសាខាងមុខ ដោយគ.ជ.ប ផ្តល់ពេលវេលាយូរជាងអ្នកសង្កេតការណ៍ជាតិ សម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ