អានតួអត្ថបទ
បទសម្ភាស

លោក គីមសួរ ភីរិទ្ធ៖ «ទោះមិនទាន់ប្រាកដថាឡើងសង្វៀនចុងក្រោយ តែយើងត្រូវតែហ្វឹកហាត់»

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនត្រូវតុលាការកំពូលតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ លើសំណុំរឿងបរិហាកេរ្តិ៍ ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ ជាហេតុធ្វើឲ្យលោក សុន ឆ័យ ប្រឈមនឹងសំណងជំងឺចិត្តដើមបណ្តឹងទាំងពីររាប់លានដុល្លារ។ កាលពីម្សិលមិញដែរ អនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត គឺលោក ថាច់ សេដ្ឋា ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារវិញបន្ទាប់ពីសាលាឧទ្ធរណ៍បដិសេធការសុំនៅក្រៅឃុំលើសំណុំរឿងចេញសែកគ្មានសាច់ប្រាក់កាលពីអំឡុងឆ្នាំ២០១៩។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានថ្លែងថាគណបក្សប្រឆាំងនេះ បានត្រៀមបញ្ជីឈ្មោះបេក្ខជនរួចហើយ ប្រៀបបាននឹងការហ្វឹកហាត់មុនឡើងសង្វៀនប្រកួត បើទោះណាជាការសម្រេចចិត្តចូលប្រកួតនៅមិនទាន់ច្បាស់១០០%ក៏ដោយ ដោយរង់ចាំមើលស្ថានភាពបរិយាកាសនយោបាយ។

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ