អានតួអត្ថបទ
បទសម្ភាស

លោក សុខ ឥសាន៖ គោលនយោបាយអទិភាពរបស់បក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិទី៧ គឺ «វិស័យកសិកម្ម»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។​ គណបក្ស​ប្រជាជនកម្ពុជា​បាន​និង​ទើប​បិទ​បញ្ចប់​មហា​សន្និបាត​វិសាមញ្ញ ​ចំនួន​២ថ្ងៃ​ ដើម្បី​ឆ្លង​គោល​នយោបាយ​គណបក្ស​សម្រាប់​ការ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខែ​កក្កដា​ខាង​មុខ។​ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ​គូស​បញ្ជាក់​ថា​ សម្រាប់​អាណត្តិ​ទី៧​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ដាក់​គោល​នយោបាយ​ជា​អាទិភាព​លើ​វិស័យ​កសិកម្ម។​ វិស័យ​កសិកម្ម​ដ្បិត​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ ដែល​ចាំ​បាច់​ឲ្យ​គណបក្ស​កាន់​អំណាច​គិត​គូរ​ដោះស្រាយ។​ បើ​តាម​លោក​ សុខ ឥសាន​ គឺ​បក្ស​ប្រជាជនកម្ពុជា​នឹង​ត្រៀម​កញ្ចប់​ថវិកា ​ដើម្បី​ជួយ​ប្រជា​កសិករ​ នៅ​ក្រោយ​ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​ថ្នាក់​ជាតិ​ពេល​ខាង​មុខ​នេះ។​

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា © លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ