អានតួអត្ថបទ
បទសម្ភាស

លោក ផៃ ស៊ីផាន៖​ ទំនាស់​ដីធ្លី​នៅស្ទឹងត្រែង​ ព្រោះ​មាន​ពលរដ្ឋ​ផ្លាស់ទី​លំនៅថ្មី ​ហើយ​ឆ្លៀត​ឱកាស​ទាមទារ​សំណង​ពីរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការលីកាដូ ​នៅថ្ងៃចន្ទនេះ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ទាក់ទង​ទៅ​នឹង​បញ្ហា​ទំនាស់ដី​ធ្លី​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៦០គ្រួសារ​ រងផល​ប៉ះពាល់​ពីគម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន។​ សេចក្តី​ថ្លែងការណ៍​របស់លីកាដូ​ ចាត់ទុកថា​ នេះ​ជាការ​បន្សល់​នូវជម្លោះ ​និង​ចំណោទ​សំណួរ​ពីពលរដ្ឋរង​គ្រោះ ​ក្រោយ​ពេល​រដ្ឋាភិបាល​សម្រេច​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ជាថ្មី​ឡើងវិញ។​ ជាការ​ឆ្លើយតប​ លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​ទទួល​ស្គាល់ពិត​ជាបញ្ហា​នេះកើត​ឡើងមែន​ តែក៏មាន​ដំណោះស្រាយ​រួចរាល់ដែរ។​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​បញ្ជាក់ថា ​បញ្ហាទំនាស់ដី​ធ្លីដែល​នៅត្រាំត្រែង​នេះ ​ព្រោះមាន​ពលរដ្ឋ​ផ្លាស់ទី​លំនៅចូលថ្មី ​ហើយ​ឆ្លៀត​ឱកាស​ទុច្ចរិត​ចង់បាន​សំណង​ទឹកប្រាក់ពីរដ្ឋ។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ