អានតួអត្ថបទ
បទសម្ភាស

លោក​ ម៉ារ សុផល៖​ ការ​អនុវត្តន៍​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅមាន​បញ្ហា​ស្មុគ្រស្មាញ​ច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ព្រឹក​ថ្ងៃទី១០​ ខែមករា​នេះ ​វេទិកាភាព​ជាដៃ​គូរវាង​រាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​លើកទី៥​ ត្រូវ​បាន​បើក​ធ្វើ​ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​មាន​ការ​ចូលរួម​ពីមន្ត្រី​រដ្ឋាភិបាល​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​រូបផងដែរ។​ មាត្រាច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​សង្គមស៊ីវិល​ចំនួន៩​ ត្រូវ​បាន​ជជែក​គ្នា​ដោយភាព​ស្រុះស្រួល​ ក្នុង​ចំណោម​១៦មាត្រា​ ដែល​ស្នើឡើង​ដោយ​សង្គមស៊ីវិល​ដើម្បី​ធ្វើ​វិសោធនកម្ម។​ លោក ម៉ារ សុផល​ សហ​អ្នក​សម្របសម្រួល​នៃវេទិកាភាព​ជាដៃគូ​រវាងរាជរដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ថ្លែងថា ​វេទិកា​លើកទី៥​នៅថ្ងៃនេះ ​បាន​ប្រព្រឹត្តិ​ទៅប្រកប​ដោយ​ភាពវិជ្ជមាន។ ​ក៏​ប៉ុន្តែ​ភាព​ស្មុគ្រស្មាញ​នៅតែបន្ត​មាន​ ដូចជា​បញ្ហានីតិវិធី​ និង​លក្ខខណ្ឌ​តម្រូវ​នៅ​ពេល​មាន​បច្ចុប្បន្នភាព​នៃព័ត៌មាន​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ ក៏ដូចជា​ការ​ដាក់​របាយការណ៍​ជូនស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ​គ្នាជាដើម ​ដែល​ធ្វើ​ឲ្យរាំង​ស្ទះ​ដល់ការ​ចូលរួម​គម្រោង​ផ្សេងៗ​ពីសំណាក់​អង្គការ​សង្គមស៊ីវិល។​

លោក ម៉ារ សុផល សហអ្នកសម្របសម្រួលនៃវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល
លោក ម៉ារ សុផល សហអ្នកសម្របសម្រួលនៃវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ