អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត​ សុខ ហាច៖​ «ការងារ​អាទិភាព​របស់​ខ្ញុំ​គឺរៀប​ចំគោល​នយោបាយ​សេដ្ឋកិច្ច​ឲ្យគណបក្ស​ភ្លើងទៀន»

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ភ្លើងទៀន​កាលពីថ្ងៃ​ចន្ទម្សិលមិញ​បាន​ប្រកាស​ទទួល​ និង​តែងតាំង​លោក​បណ្ឌិត​ សុក ហាច​ ជាឧត្តម​ទី​ប្រឹក្សា​គណបក្ស​ប្រឆាំង​មួយនេះ។​ លោកបណ្ឌិត​ សុក ហាច ​គឺជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ធ្លាប់​មាន​បទពិសោធន៍​ជាសាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅប្រទេស​បារាំង​ ធ្លាប់ជាទី​ប្រឹក្សា​ធនាគារ​ពិភពលោក​(World Bank)​ និង​ជា​អតីត​ទីប្រឹក្សា​ក្រសួង​សេដ្ឋកិច្ចកម្ពុជា​ផងដែរ។​ ការ​ចូល​រួម​នយោបាយ​ជាមួយ​គណបក្សភ្លើងទៀន​នៅពេលនេះ​ ត្រូវ​លោកបណ្ឌិត សុក ហាច ​យល់ថា​គណបក្ស​ប្រឆាំង​មួយនេះ​មិនអន់​ជាង​គណបក្សសង្គ្រោះជាតិ​ប៉ុន្មានទេ​ ហើយ​អាច​ឈាន​ទៅកាន់​អំណាច​បាន។​ លោក​បណ្ឌិត​បញ្ជាក់​ថា​លោក​នៅតែគោរព​ និង​ឲ្យតម្លៃ​ដល់​អ្នកដទៃ​ រួមទាំង​អ្នក​នៅក្នុង​ជួរ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ផង​ដែរ​ ដោយ​លោកប្រកាន់​ជំហរ​ថា​ជា​អ្នក​បច្ចេកទេស​ មិន​អាច​ជេរគេទេ។​

លោកបណ្ឌិត សុក ហាច ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន
លោកបណ្ឌិត សុក ហាច ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ