អានតួអត្ថបទ
បទសម្ភាស

លោក​ឈីវ យីស៊ាង៖« អង្គការហ្រ្វង់កូហ្វូនី​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​តំណាងដោយ​ស្ថាប័នរដ្ឋ ឯកជន សហគ្រាស និង​សមាគម​នានាជាង ៤២ស្ថាប័ន »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំាថ្ងៃ​របស់​វិទ្យុ​បារំាងអន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ ទី២១ វិច្ឆិកា​នេះ គឺ​លោក​ឈីវ យីស៊ាង រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ានៅ​កោះ​ជែរបា ប្រទេស​ទុយនីស៊ី​ដែលលោក​បាន​ទៅ​ចូលរួម​នៅ​ក្នុង​​កិច្ចប្រជុំកំពូល​លើកទី១៨ របស់​អង្គការ​អន្តរជាតិ​នៃ​ក្រុម​ប្រទេស​ប្រើ​ភាសា​បារាំងហ្រ្វង់កូហ្វូនី​ពី​ថ្ងៃទី១៩ ដល់​ថ្ងៃទី២០ វិច្ឆិកា លោក​ឈីវ យីស៊ាង​បាន​បញ្ជាក់​ពីចំណាប់អារម្មណ៍លើ​កិច្ចប្រជុំកំពូល​រយៈពេល ២ថ្ងៃរបស់អង្គការ​ហ្រ្វង់កូហ្វូនី និង​​កិច្ចសហប្រតិបត្តិការ​រវាង​អង្គការ​ហ្រ្វង់កូហ្វូនី និង​កម្ពុជា​តាំង​ពី​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ចាប់កំណើត​ដំបូង។

លោកឈីវ យីស៊ាង រដ្ឋលេធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Chhiv Yiseang
លោកឈីវ យីស៊ាង រដ្ឋលេធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Chhiv Yiseang © Alex THARREAU / OIF
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ