អានតួអត្ថបទ
បទសម្ភាស

លោក ថាច់ សេដ្ឋា៖ ភ្លើងទៀនកំពុងបូកសរុបចំនួន​​សមាជិកថ្មីមកពីអតីត​​បក្សសង្រ្គោះជាតិ ដើម្បី​ត្រៀម​ប្រជែងនយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ​នៅរាត្រីនេះ គឺលោក ថាច់ សេដ្ឋា ប្រធានស្តីទីគណបក្សភ្លើងទៀន។ ការដក​បម្រាមធ្វើនយោបាយរបស់​​អតីតមន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិទាំងជាង​១០០រូបនៅថ្ងៃទី​១៦វិច្ឆិកាម្សិលមិញនេះ​​ ត្រូវបានលោក ថាច់ សេដ្ឋា​​ យល់ថា មិនមែនជា​ការឆ្លុះបញ្ចាំង​ពីប្រព័ន្ធ​យុត្តិធម៌ត្រឹមត្រូវ​​​ទេ​ ដ្បិតថាត្រូវបាន​រំលងចោល​តាំងតែ​​ផ្តើមដាក់បម្រាមមកម៉្លេះ។ លោក ​ថាច់ សេដ្ឋា ស្វាគមន៍ពួកគេចូលមកជ្រកក្រោមដំបូលតែមួយ ដោយ​​​មានអ្នកខ្លះបានស្នើនិងទាក់ទងមករួចរាល់ហើយ។ លោកបញ្ជាក់ថា គណបក្សភ្លើងទៀនកំពុងធ្វើការ​បូកសរុបចំនួន​ជាផ្លូវការ​​​​។ សម្រាប់លោក ថាច់ សេដ្ឋា ទោះ​របត់នយោបាយបច្ចុប្បន្ន ​ពិបាកក្នុងការទស្សន៍​ទាយថា វាសនា​គណបក្សភ្លើង​ទៀននឹងអាចដូចវាសនា​អតីតគណបក្សសង្គ្រោះជាតិឬយ៉ាងណា​​ ក៏ប៉ុន្តែ​គណ​បក្សប្រឆាំងនេះ ​នឹងរួមគ្នា​​​បន្តប្រឹងប្រែង​ស្វែងរក​លទ្ធិប្រជាធិបតេយ្យពិតប្រាកដ តាមការរយៈការបោះឆ្នោតនៅឆ្នាំក្រោយនេះ​។

លោក ថាច់ សេដ្ឋា៖ ភ្លើងទៀនកំពុងបូកសរុបចំនួន​​សមាជិកថ្មីមកពីអតីត​​បក្សសង្រ្គោះជាតិ ដើម្បី​ត្រៀម​ប្រជែងនយោបាយ
លោក ថាច់ សេដ្ឋា៖ ភ្លើងទៀនកំពុងបូកសរុបចំនួន​​សមាជិកថ្មីមកពីអតីត​​បក្សសង្រ្គោះជាតិ ដើម្បី​ត្រៀម​ប្រជែងនយោបាយ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ