អានតួអត្ថបទ
បទសម្ភាស

លោក វីធិត ម៉ានតាផន៖ «ដំណើរទស្សនកិច្ចខ្ញុំនៅកម្ពុជា មានភាពស្ថាបនា តែមិនមែនខ្ញុំយល់ស្របរាល់គ្រប់បញ្ហា»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំណើរទស្សនកិច្ចនៅកម្ពុជាចំនួន១១ថ្ងៃ របស់លោក វីធិត ម៉ានតាផន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានបញ្ចប់នៅថ្ងៃសុក្រទី២៦សីហានេះ។ មុនចាកចេញពីកម្ពុជា លោក វីធិត ម៉ានតាផន បានធ្វើសន្និសីទសារព័ត៌មានដោយចាត់ទុកដំណើរទស្សនកិច្ចរបស់លោក មានភាពស្ថាបនា។ ឆ្លើយទៅនឹងសំណួរ ជួប នរក្សា លោក វីធិត ម៉ានតាផន បានបញ្ជាក់ថា ទោះបីដំណើរទស្សនកិច្ចរបស់លោកមានភាពស្ថាបនា ដោយលោកបានជួបគ្រប់តួអង្គក៏ដោយ តែមិនមែនមានភាពន័យថា លោកយល់ស្របលើគ្រប់បញ្ហានោះទេ។ តាមលោក វីធិត ដំណើរមកកម្ពុជាពេលនេះ គឺក្នុងបំណងពិនិត្យមើលតថភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាក់ស្តែង ដើម្បីឲ្យលោកអាចធ្វើរបាយការណ៍ផ្ទាល់មាត់ទៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ នាខែតុលាខាងមុខ។

លោក វីធិត ម៉ានតាផន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា
លោក វីធិត ម៉ានតាផន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ