អានតួអត្ថបទ
បទសម្ភាស

លោកស្រី ឱ វណ្ណឌីន៖ ស្ថានភាពជនជាតិបរទេសដែលកើតអុតស្វា មិនធ្ងន់ធ្ងរ ខណៈអ្នកពាក់ព័ន្ធកំពុងដាក់ឲ្យតាមដានសុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួងសុខាភិបាល កាលពីថ្ងៃម្សិលមិញ បានរកឃើញបុរសជនជាតិនីហ្សេរីយ៉ា ដែលមានផ្ទុកជំងឺអុតស្វា នៅទីក្រុងភ្នំពេញ។ បុរសវ័យ២៧ឆ្នាំរូបនោះ បានរត់គេចចេញពីការព្យាបាលនៅប្រទេសថៃ មកកម្ពុជាតាមច្រកប៉ោយប៉ែត រួចបន្តដំណើរមកដល់ទីក្រុងភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។ គិតមកដល់ពេលនេះ ស្ថានភាពបុរសនីហ្សេរីយ៉ា មិនមានសញ្ញាណវិវត្តន៍ធ្ងន់ធ្ងរនោះទេ ខណៈអ្នកពាក់ព័ន្ធចំនួន៥នាក់ កំពុងដាក់ឲ្យតាមដានសុខភាពផ្ទាល់ខ្លួន។ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវបន្ថែមចំពោះ បុគ្គលដែលគិតថា ខ្លួនបានប៉ះពាល់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពចំនួន២១ថ្ងៃ។ តទៅនេះសូមស្តាប់បទសម្ភាសរវាង ជួប នរក្សា និងលោកស្រី ឱ វណ្ណឌីន៖

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ