អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ កម្ពុជា-ឡាវ ត្រូវពង្រឹងការអភិវឌ្ឈន៍នៅតាមព្រំដែន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធនឹងគ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ឡាវ នៅថ្ងៃទី០៧ ខែកក្កដានេះ បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ដែលជាកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេរភាគីលើកទី១៤ (14th JCBC)។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) កត់សម្គាល់ថាកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ឡាវ លើកទី១៤នេះ ក្រៅពីជម្រុញកិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅបន្ថែមទៀត ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួនដូចជាការប្រយុទ្ធប្រឆាំងកូវីដ-១៩ បញ្ហាសេដ្ឋកិច្ច-ពាណិជ្ជកម្ម ថាមពល និងបញ្ហាព្រំដែនរវាងប្រទេសទាំងពីរជាដើម។ តាមលោក ឈាង វណ្ណារិទ្ធ ការពង្រីកការអភិវឌ្ឍន៍តាមព្រំដែនប្រទេសទាំងពីរ គឺជាជំហានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI)
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ