អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត យង់ សាំងកុមារ៖ ការបោះឆ្នោតពេលនេះអាក្រក់ជាងពេលណាៗទាំងអស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្សប្រជាធិបតេយ្យមូលដ្ឋានមិនបានថ្លែងចំៗថាមិនទទួលយកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះទេ ក៏ប៉ុន្តែគណបក្សនេះបានវាយតម្លៃជាទូទៅថាដំណើរការបោះឆ្នោតនៅឆ្នាំ២០២២នេះ វាអាក្រក់ជាងពេលណាៗទាំងអស់។ លោកបណ្ឌិត យង់ សាំងកុមារ ដែលជាប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្លែងឲ្យដឹងថា គណបក្សរបស់លោកនឹងតស៊ូមតិ មិនអាចបណ្តោយឲ្យមានស្ថានភាពបែបនេះបន្តកើតមានទៀតទេ។ តាមលោកបណ្ឌិត យង់ សាំងកុមារ ការបន្តទាមទារឲ្យមានការកែលម្អរសេរីភាពនយោបាយ ភាពស្មើភាពគ្នានៃការប្រកួតប្រជែង និងការលើកគុណតម្លៃដើម្បីភាពរីកចំរើននៃប្រទេសជាតិ គឺជាបញ្ហាសំខាន់ៗ ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រូវបន្តធ្វើនៅថ្ងៃខាងមុខ។

លោកបណ្ឌិត យង់ សាំងកុមារ ដែលជាប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
លោកបណ្ឌិត យង់ សាំងកុមារ ដែលជាប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ