អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត សាម អ៊ីន៖ គោលនយោបាយ«ស៥» នឹងអាចឈានទៅរកការកសាងឃុំ សង្កាត់គំរូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃទី២០ ខែឧសភានេះ រហូតដល់ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៣ ខែមិថុនា វិទ្យុបារាំងអន្តរជាតិ RFI នឹងជួបសម្ភាសជាមួយតំណាងគណបក្សនយោបាយទាំងអស់ ដែលចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ មួយថ្ងៃមួយគណបក្ស។ ថ្ងៃនេះ នាទីភ្ញៀវប្រចាំថ្ងៃរបស់យើង សូមបើកឆាកដោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ នៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងដាក់គោលដៅយកឈ្នះអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យបានចំនួន១០០ និងយកឈ្នះជាមេឃុំចៅសង្កាត់ចំនួន៥ ដើម្បីដឹកនាំ ធ្វើជាឃុំសង្កាត់គំរូ។ លោកបណ្ឌិត សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្ឃឹមថា គោលនយោបាយ «ស៥» របស់គណបក្សគឺ សេដ្ឋកិច្ច សុខាភិបាល សិក្សាធិការ សង្គមកិច្ច និងសេវាសាធារណៈ នឹងឆ្លើយតបច្រើនដល់តម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោកបណ្ឌិត សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
លោកបណ្ឌិត សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ