អានតួអត្ថបទ
បទសម្ភាស

លោក ហង្ស ពុទ្ធា៖ បើបក្សណាឃោសនាបំពាន ឬធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសជាតិ នោះអាចឈានទៅដល់ការដកឈ្មោះចេញពីការប្រកួតប្រជែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

យុទ្ធនាការឃោ​​ស​​នា​ស្វែងរកការគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវ​​ចាប់​​​​​ផ្តើមនៅថ្ងៃទី២១ ខែឧសភា និងបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់ចេញវិធានមួយចំនួនសម្រាប់បំរើឲ្យការឃោសនាបោះឆ្នោតឃុំ-សង្កាត់នេះ។ លោក ហង្ស ពុទ្ធា សមាជិក​ និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនេះថា ការឃោសនាបោះឆ្នោតនាពេលខាងមុខនេះ ក៏មានការហាមឃាត់មិនឲ្យប្រើព្រះនាមរបស់ព្រះមហាក្សត្រមកធ្វើការឃោសនាដែរ។ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ទៀតថា បើគណបក្សណាបំពានវិធានការឃោសនាបោះឆ្នោត ឬប៉ះពាល់ធ្ងន់ធ្ងរ មានគ្រោះថ្នាក់ដល់ប្រទេសជាតិ នោះអាចឈានទៅដល់ការដកឈ្មោះចេញពីបេក្ខភាពប្រកួតប្រជែង។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ