អានតួអត្ថបទ
បទសម្ភាស

លោក កន សាវាង្ស៖ ការវាយតម្លៃការបោះឆ្នោតទាមទារការត្រៀមខ្លួនពេញលេញ និងប្រយ័ត្នប្រយែងខ្ពស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​អង្គការ​សង្គមស៊ីវិល​ដែលធ្លាប់​សហការ​គ្នា​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ឃ្លាំមើល​ការបោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​បានប្រកាសថា​ពួកគេ​នឹង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ​នៅថ្ងៃ​ទី​០៥ ​ខែមិថុនា​ខាងមុខ ​ក៏ប៉ុន្តែ​មិនធ្វើការ​វាយតម្លៃ​ដំណើរការ​បោះឆ្នោត​ទេ។ ​លោក កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូមតិ​ នៃអង្គការ​ខុមហ្រ្វែល​ថ្លែងឲ្យ​ដឹង​ថា ការ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​របស់​សង្គម​ស៊ីវិល​តែមិន​ធ្វើការ​វាយ​តម្លៃ ​គឺ​ដើម្បី​ពិនិត្យមើល​ភាព​មិន​ប្រក្រតី​នៃការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ​និង​មួយទៀត​ដោយសារ​គណបក្ស​នយោបាយ​ក្រៅរដ្ឋាភិបាល​បានចូលរួម​ប្រកួតប្រជែង​ស្ទើរ​គ្រប់ឃុំ​សង្កាត់​។ លើសពី​នេះ លោក កន សាវាង្ស ​បញ្ជាក់ថា​ការត្រៀមខ្លួន​របស់​សង្គម​ស៊ីវិល​មិនបាន​ពេញលេញ​ជាហេតុ​នាំឲ្យ​ការវាយតម្លៃ​ពីការ​បោះឆ្នោត​ត្រូវមាន​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ