អានតួអត្ថបទ
បទសម្ភាស

លោក ហ៊ុន ឡាក់៖ ការកំណត់កូតានាំអង្ករទៅវៀតណាមមិនប៉ះពាល់ផែនការនាំអង្ករចេញរបស់កម្ពុជាទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំងអន្តរជាតិRFI​ នៅរាត្រីនេះ គឺលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា។ លោកចូលខ្លួនមកពន្យល់ពីការកំណត់កូតារបស់​វៀតណាម​ក្នុងការនាំអង្ករ​ពីកម្ពុជាតែត្រឹម៣០ម៉ឺនតោនក្នុងមួយឆ្នាំ។ បើតាម លោក ហ៊ុន ឡាក់ ការកំណត់បែបនេះគឺមិន​ប៉ះពាល់​ដល់​ផែន​ការ​នាំអង្ករចេញរបស់កម្ពុជាឡើយ ខណៈវៀតណាមនៅតែជាទីផ្សារទិញស្រូវដ៍ធំពីកម្ពុជា​។ បើតាម ​លោក ហ៊ុន ឡាក់ បញ្ហាប្រឈមធំបំផុតរបស់អ្នកធ្វើកសិកម្មនៅឆ្នាំនេះ គឺដោយសារតែ ​ជី និងថ្នាំ​កសិកម្ម​ហក់ឡើងថ្លៃខ្ពស់ហួសពីការស្មាន ធ្វើឲ្យកសិករជាច្រើន​កាត់បន្ថយការដាំដុះ។ 

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា
លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ