អានតួអត្ថបទ
បទសម្ភាស

លោកឧកញ៉ា លឹម ហេង៖ កំណើនអ្នកវិនិយោគិនបរទេស នឹងស្ទុះខ្លាំងក្នុងឆ្នាំ២០២២នេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺ លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ក្រោយស្ថានភាពវិបត្តិជំងឺកូវីដ១៩បានធូរស្បើយ ហើយដំណើការសេដ្ឋកិច្ច-សង្គមក៏មានភាពល្អប្រសើរទៅមុខទៀតនោះ សភាពាណិជ្ជកម្មកម្ពុជាបានដាក់ក្តីរំពឹងខ្ពស់ថា ក្នុងឆ្នាំ២០២២នេះ សន្ទុះអ្នកវិនិយោគបរទេសដែលមានបំណងចូលមកវិនិយោគក្នុងប្រទេសកម្ពុជា នឹងមានវត្តមានច្រើនឡើង។ ខណៈឆ្នាំនេះ គឺជាឆ្នាំដែលល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបទាញអ្នកវិនិយោគបរទេស។ បើតាមការបញ្ជាក់ពី លោក ឧកញ៉ា លឹម ហេង ក្នុងឆ្នាំនេះ​ សភាពាណិជ្ជកម្មកម្ពុជា នឹងត្រូវធ្វើជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ដែលនេះ​ជាហេតុផលខ្ពស់ ចំពោះការផ្តល់ឱកាសកាន់តែច្រើនមកកម្ពុជា។ ដោយឡែក វិបត្តិសង្គ្រាមនៅអ៊ុយក្រែនវិញ​ លោកឧកញ៉ា លឹម ហេងថា វាមិនអាចបង្អាក់ដំណើរការវិនិយោគ និងលំហូរអ្នកវិនិយោគិនបរទេសមកប្រទេសកម្ពុជានោះទេ។ មិនអាចរាំងស្ទះដោយសារ កម្ពុជាបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយវិស័យជាច្រើនក៏ដំណើការជាប្រក្រតីភាពឡើងវិញហើយ។ 

លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ