អានតួអត្ថបទ
បទសម្ភាស

លោកស្រី ឱ វណ្ណឌីន៖ ក្រសួងសុខាភិបាលស្នើវិស័យឯកជនកុំដំឡើងតម្លៃថ្នាំព្យាបាលកូវីដ១៩ខ្ពស់ពេក តែត្រូវគិតគូរពីសុខភាពសាធារណៈ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់វិទ្យុ​យើងនារាត្រីនេះ​ គឺលោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​និង​ជាអ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល។​ បន្ទាប់​ពីការ​ឆ្លងរាលដាល​ខ្លាំងនូវ​វីរុសកូវីដ១៩​អូមីក្រុង​ចូលទៅក្នុងសហគមន៍​ ប្រជាពលរដ្ឋ​ចាប់ផ្តើម​នាំគ្នា​សម្រុក​ឈរតម្រង់​ជួរ​ដើម្បី​ទិញថ្នាំព្យាបាល​ជំងឺកូវីដ១៩​ ម៉ូណូពីរ៉ាវីល​ មិនថា​នៅក្រសួង​ប្រៃសនីយ៍​ ឬនៅ​ឱសថស្ថានឯកជន។​ មានការលើក​ឡើងពី​ពលរដ្ឋថា​ តម្លៃលក់ថ្នាំម៉ូណូពីរ៉ាវីល​នៅតាម​កន្លែងឯកជន​ ខ្ពស់ជាង​តម្លៃ​របស់​ក្រសួងប្រៃសនីយ៍ ​ដែលលក់​ក្នុងតម្លៃ៥៥$។​ លោកស្រី ​ឱ វណ្ណឌីន​ បញ្ជាក់ថា​ នេះគឺជា​ការលក់​របស់ផ្នែកឯកជន​ ហើយ​ក្រសួង​ក៏កំពុង​ទទូចឲ្យវិស័យ​ឯកជនកុំដំឡើង​តម្លៃខ្ពស់ពេក ​តែចូលរួម​គិតគូរ​ពីបញ្ហាសុខភាព​សាធារណៈ​ពេលនេះ។​

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ