អានតួអត្ថបទ
បទសម្ភាស

លោកស្រី ចក់ សុភាព៖ ចំណាត់ការរបស់អាជ្ញាធរផ្ទុយនឹងការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅរសៀល​ថ្ងៃចន្ទ​នេះ​ សហពន្ធ័​សហជីព​ សមាគម​ និង​អង្គការ​សង្គមស៊ីវិល​សរុប១៣៣​ស្ថាប័ន​ បាន​ចុះហត្ថលេខា​រួមគ្នា​លើលិខិត​ចំហរថ្មី​មួយ​ដាក់​ទៅកាន់​ក្រសួង​មហាផ្ទៃ ​និង​រដ្ឋសភា ​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​លើ​ករណី​វិវាទ​ការងារ​នៅក្រុម​ហ៊ុនណាហ្គាវើលដ៍។​ ការស្វែង​រក​អន្តរាគមន៍​នេះធ្វើ​ឡើង​នៅគ្រា​ដែល​កូដករ​៦នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់​ពី​អាជ្ញាធរ​តម្រូវ​ឲ្យទៅ​ធ្វើ​តេស្តរក​កូវីដ១៩។​ លោក​ស្រី ចក់ សុភាព​ នាយិការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​បាន​ដើរ​ដាក់​លិខិត​នេះរំពឹង​ថា ​លោក ស ខេង ​នឹង​ធ្វើ​អន្តរាគមន៍​លើ​វិវាទ​នៅក្រុមហ៊ុន​ហ្គាវើលដ៍​។ ចំណែក​ការ​ដាក់​លិខិត​ទៅ​កាន់​រដ្ឋសភា​វិញ​ លោកស្រី​យល់ថា នេះជាឯកសារ​អំណះអំណាងមួយ ​ដែល​តំណាងរាស្ត្រ​គួរតែ​ចេញ​អន្តរាគមន៍លើ​ករណីនេះ។

លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ