អានតួអត្ថបទ
បទសម្ភាស

លោក ឡុង ឌីម៉ង់ សង្ឃឹមថា វេទិកាទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍ប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ាន ជាផ្លូវការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ​​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​លើកទី៤០​ ឆ្នាំ២០២២​ ដែល​ថ្ងៃនេះ ​មានលោកនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើ​ជាអធិបតី​ នៅ​ខេត្ត​ព្រះសីហនុ​។​ ចំពោះ​​រដ្ឋាភិបាល​ខ្មែរ វេទិកា​ទេសចរណ៍​អាស៊ាន​ ជាការបង្ហាញ​ឱ្យឃើញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ធ្វើឱ្យវិស័យ​ទេសចរណ៍​មាន​ដង្ហើម​ឡើងវិញ។​ រដ្ឋបាលខេត្ត​ព្រះ​សីហនុ​ សង្ឃឹមថា​ ព្រឹត្តិការណ៍​ដ៏សំខាន់​នេះ ​ នឹង​បើក​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ​ជាផ្លូវការ។​ ទន្ទឹម​នឹង​គ្នា​នេះដែរ​ អភិបាល​រង​ខេត្ត លោក ឡុង ឌីម៉ង់​ ចាត់ទុក​ថា នេះ​ជាឱកាស​អនុញ្ញាត​ឲ្យ​ខេត្ត​ព្រះសីហនុ អួត​បង្ហាញ​ខ្លួន ពីសម្រស់​ដ៏​ត្រកាល ពី​គុណភាព និង តម្លៃ របស់​ខេត្ត​ដែល​មាន​ការ​អភិវឌ្ឍ​ដ៏​លឿន​រហ័ស​មួយ​នេះ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ