អានតួអត្ថបទ
បទសម្ភាស

លោកស្រី ឱ វណ្ណឌីន៖ ក្រសួងសុខាភិបាលកំពុងត្រួតពិនិត្យយ៉ាងម៉ត់ចត់លើអ្នកដំណើរមកពីបរទេស ដើម្បីទប់ស្កាត់ការឆ្លង «អូមីក្រុង» ចូលសហគមន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​រាត្រី​នេះ ​គឺ​លោក​ស្រី​ ឱ វណ្ណ​ឌីន​ រដ្ឋ​លេខា​ធិ​ការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​កម្ពុជា​។ នៅ​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ ​កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ «អូមីក្រុង» ចំនួន​៤​ករណី ​លើ​អ្នកដំណើរ​មក​ពី​ក្រៅ​ប្រទេស​។ ប្រឈម​នឹង​បញ្ហា​នេះ​ លោក​ស្រី ​ឱ ​វណ្ណ​ឌីន​ បាន​គូស​បញ្ជាក់​ថា ​ក្រសួង​សុខា​ភិបាល​កំពុង​ត្រួតពិនិត្យ​យ៉ាង​ម៉ត់​ចត់​លើ​អ្នក​ដំណើរ​ទាំង​ឡាយ​ណា ​ដែល​មក​ពី​បរទេស​ចូល​កម្ពុជា​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​វីរុស​កូវីដ​១៩ ​«អូមីក្រុង» ​ចូល​ទៅ​ក្នុង​សហគមន៍​ជាយ​ថា​ហេតុ​។ បន្ថែម​ពី​នេះ​លោក​ស្រី ​ក៏​បន្ត​លើក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ អនុវត្ត​វិធាន​ការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ រួម​នឹង​ការ​ចាក់​វ៉ាក់សាំង​ពេល​ដល់​វេន​ត្រូវ​ចាក់​។ តទៅនេះសូមស្តាប់បទសម្ភាសរវាងជួប នរក្សា និងលោកស្រី ឱ វណ្ណឌីន៖

លោកស្រី ​​ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា
លោកស្រី ​​ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ