អានតួអត្ថបទ
បទសម្ភាស

លោក ​នេត្រ ​ភក្ត្រា៖ រដ្ឋាភិបាល​លើក​ទឹកចិត្ត​ក្រុមហ៊ុន​កែ​ច្នៃ​សំរាម​ មក​វិនិយោគ​ ដោយ​ជួយ​បន្ធូរ​បន្ថយ​ពន្ធផ្សេងៗ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ខេត្ត​ព្រះសីហនុ​ មាន​ទីលាន​ចាក់​សំរាម​ ដែល​សាងសង់​ឡើង​ស្រប​តាម​«បទ​ដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ»​និង​ជា​ទីលាន​ចាក់​សំរាម​ទី១ នៅ​កម្ពុជា​ ដែល​អាច​ផ្ទុក​កាក​សំណល់​យ៉ាង​ច្រើន​។ ​ក្រសួង​បរិស្ថាន​ឲ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ​ទៀត ​គឺ​​ខេត្ត​ចំនួន​៦ ដែល​នឹង​មាន​ទីលាន​ចាក់​សំរាម​ស្របតាម«បទដ្ឋានបច្ចេក​ទេស​ត្រឹម​ត្រូវ​»យ៉ាង​ដូច្នេះ​។​ទោះយ៉ាង​ណា​ក្តី ប្រសិន​បើ​ថ្លែងពីការ​កែច្នៃ​សំរាម​វិញ គឺ​មាន​ក្រុម​ហ៊ុន​សហគ្រាស​តិច​តួច​​​នៅ​ឡើយ​។ អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​ លោក​ នេត្រ​ ភក្ត្រា ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថ្ងៃ​នេះ​ថា​ រដ្ឋា​ភិបាល​ សូម​លើក​ទឹក​ចិត្តក្រុមហ៊ុន​សហ​គ្រាស ​ឲ្យ​មក​រស៊ី​ខាង​កែច្នៃ​សំរាម​ ក្នុងនោះ​ រដ្ឋ​នឹង​ជួយ​សម្រួល​និង​បន្ធូរ​បន្ថយ​ពន្ធ​ផ្សេងៗ តួយ៉ាង ​ជួយ​បន្ថយតម្លៃ​ភ្លើង​ក្នុង​ដំណើរ​ការ​ចម្រាញ់​កាក​សំណល់​ ជាដើម​។ 

លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន
លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ