អានតួអត្ថបទ
បទសម្ភាស

លោក លី ច័ន្ទតុលា៖ មេធាវីជាង១ពាន់២រយនាក់បានចេញទៅបោះឆ្នោតក្នុងចំណោម២ពាន់នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃនេះគឺជាថ្ងៃចុងក្រោយសម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០។ ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅអស់រយៈពេល ១ថ្ងៃពេញ កាលពីម្សិលមិញ ហើយ​ត្រូវបិទបញ្ចប់​នៅថ្ងៃនេះ។ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ថ្លែងថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តិទៅដោយអនុវត្តតាម​វិធានសុខាភិបាលនៅក្នុងបរិបថកូវីដ១៩។ លោកអះអាងថា​ ចំនួនមេធាវីដែលចេញទៅ​បោះឆ្នោត​គឺមានជាង១ពាន់២រយនាក់ នៃចំនួនមេធាវីសរុប២ពាន់នាក់។ លោកថានេះជាចំនួន​មួយដែលអាច​ទទួលយកបាន​បើធៀបនឹង​ការ​បោះឆ្នោត​កន្លងមក។

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ