អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត ឈត ប៊ុនថង៖បើសិល្បៈពន្យុះឲ្យប្រើហឹង្សា ឬការរួមភេទ នោះជៀសមិនផុតប្រតិកម្មពីមហាជន

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់ពី​មានប្រតិកម្ម​ពីមហាជន​យ៉ាងខ្លាំងនោះ​ ឧកញ៉ា ឡេង ណាវ៉ត្រា ​បានបញ្ជា​ឲ្យអ្នកគ្រប់គ្រ​ងផលិតកម្ម​ Galaxy លុបចោល ​Video​ trailer​ បទ« are you ok» ​ចេញពី ​ទំព័រ​ហ្វេសប៊ុក​នៅប៉ុន្មាននាទី​មុននេះ។​ បទចម្រៀង​ដែល​បង្ហាញ​ពីកាយវិកា​ក្មេងស្រីៗកាន់​កាំភ្លើង​នៅក្នុង​ថ្នាក់រៀន​នេះ ត្រូវបាន​មហាជន​រិះគន់ថា ធ្វើឲ្យ​ប៉ះពាល់​ដល់វប្បធម៌​ខ្មែរ និង​វិស័យអប់រំ​ផងដែរ​។ ​លោកបណ្ឌិត ​ឈត ប៊ុនថង ជា​មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ថ្លែងថា ​សិល្បៈគឺ​ជាអាវុធមុខពីរ​។ ប្រ​សិនបើ​សិល្បៈ​មាន​បង្កប់​នូវគំនិតល្អៗ​ នោះនឹងមាន​ការគាំទ្រ ​ប៉ុន្តែបើ​សិល្បៈ​ពន្យុះឲ្យប្រើ​ហឹង្សា ​ឬការរួមភេទ​ នោះជៀសមិនផុត​ពីមានប្រតិកម្ម​ពីមហាជន​យ៉ាងដូច្នេះហើយ​។

លោក ឈត ប៊ុនថង ជាមន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា។
លោក ឈត ប៊ុនថង ជាមន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា។ © @Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ