អានតួអត្ថបទ
បទសម្ភាស

លោក គឹម បញ្ញា ៖ការប្រើរថយន្តដឹកទំនិញមកដឹកកម្មករជារូបភាពមួយប៉ះពាល់មុខមាត់កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវប្រចាំ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅ​រាត្រីនេះ លោក គឹម បញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation)។ អង្គការនេះបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ នៅ​ថ្ងៃទី១​តុលា ជាមួយភាគីពាក់ព័ន្ធស្តីពី «លទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករដែលមិនមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង» ខណៈដែលបច្ចុប្បន្នគេនៅតែឃើញកម្មករជិះរថយន្ត​ប្រជ្រៀតគ្នាពីផ្ទះទៅកន្លែងធ្វើការ ពីកន្លែងធ្វើការមកផ្ទះវិញ។ លោក គឹម បញ្ញា លើកឡើងថា លើសពីគ្រោះថ្នាក់ផ្សេងៗ ការ​ប្រើ​រថយន្ត​ដឹកទំនិញ​មកដឹកកម្មករគឺជារូបភាពមួយប៉ះពាល់​មុខមាត់​កម្ពុជា​ដែល​ក្លាយជាប្រទេសមានចំណូល​មធ្យមកម្រិតទាប។

លោក គឹម បញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation)
លោក គឹម បញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ