អានតួអត្ថបទ
បទសម្ភាស

លោកឆេង គីមឡុង៖ ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញនៅឆ្នាំ២០២២ រដ្ឋាភិបាលត្រូវគិតគូរលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យទេសចរណ៍ជាអាទិភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នៅ​រាត្រី​នេះ​ គឺ​លោក​បណ្ឌិត ​ឆេង គីមឡុង ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​និង​ជា​នាយក​នៃ​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែកអភិបាលកិច្ច​ និង​ប្រជាធិបតេយ្យ​នៃវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី។ នៅ​ដើម​សប្តាហ៍​កន្លង​ទៅ​នេះ ​ស្ថាប័ន​សេដ្ឋកិច្ច​អន្តរជាតិធំៗ ​មាន​ដូច​ជា​ Worldbank ADB និង IMF ​បាន​ព្យាករ​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១​ជា​ថ្មី​ម្តង​ទៀត​ ដោយ​ទម្លាក់​ការ​រំពឹង​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២១​នេះ ​មក​ត្រឹម​២.២% ​ខុស​​ពី​ពេល​ដើម​ឆ្នាំ​ដែល​ស្ថាប័ន​ទាំង​នេះ​ដាក់​ការ​រំពឹង​ប្រមាណ​៤%​។ ក៏​ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២​ ស្ថាប័ន​ទាំង​នេះ​ព្យាករ​ដោយ​ខ្ពស់​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ប្រមាណ​៥%​។ លោក​បណ្ឌិត​ឆេង​ គីមឡុង ​លើក​ឡើង​ថា​ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​អាច​មាន​កំណើន​ដូច​ការ​ព្យាករណ៍​នេះ ​រដ្ឋាភិបាល​ត្រូវ​ចាប់​ផ្តើម​គិត​គូរ​ជា​ចាំបាច់​លើ​វិស័យ​កសិកម្ម​ វិស័យកសិឧស្សាហកម្ម​ និង​វិស័យទេសចរណ៍​ជា​អាទិភាព​។

លោកបណ្ឌិត ឆេង គីមឡុង អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោកបណ្ឌិត ឆេង គីមឡុង អ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី © AVI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ