អានតួអត្ថបទ
បទសម្ភាស

លោក ហេង វ៉ាន់ដា៖ ការបើកដំណើរការសាកលវិទ្យាល័យឯកជនឡើងវិញហាក់នៅមិនច្បាស់លាស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខរដ្ឋា​ភិបាលលោក ហ៊ុន សែន នៅថ្ងៃសៅរ៍នេះ តាម​រយៈសារជាសំឡេង​ពាក់ព័ន្ធ​នឹង​ស្ថាន​ភាព​កូវីដ១៩​នៅកម្ពុជា លោកបានអនុញ្ញាតឱ្យបើកដំណើរការសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជនឡើងវិញ។ លោក ហេង វ៉ាន់ដា ជាភ្ញៀវប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅរាត្រីនេះ លោកបាន​ស្វាគមន៍​ចំពោះ​ការ​ប្រកាសនេះ។ ប៉ុន្តែ​ប្រធានសមាគមគ្រឹះស្ថានឧត្តម​សិក្សារូបនេះ​ហាក់នៅមិន​ទាន់​ច្បាស់​ថា តើនឹង​មាន​សាកល​វិទ្យា​ល័យ​ឯកជន​ប៉ុន្មានអាចនឹងដំណើរការឡើងវិញ ខណៈ​ដែល​សំភារៈសិក្សា​ត្រូវ​ទុកចោល​អស់រយៈ​៨​ខែ ពោល​វាលែងចង់​ដំណើរការ។ លើសពីនេះ ​សាស្ត្រាចារ្យ និង​និស្សិត​ភាគច្រើន​ក៏​ចែក​ផ្លូវគ្នា​ទៅ​រក​ការងារ​ថ្មី​រៀងៗខ្លួនដែរ។

លោកហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា
លោកហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ